Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងរៀបចំដែនដី ប្រាប់ឲ្យគណៈស្ថាបត្យករកម្ពុជា ហាមវិស្វករទទួលអនុវត្តការងារសាងសង់ ឬរុះរើដែលមិនទាន់មានលិខិតអនុញ្ញាត

Admin Alynana | Apr 08, 2022
ក្រសួងរៀបចំដែនដី ប្រាប់ឲ្យគណៈស្ថាបត្យករកម្ពុជា ហាមវិស្វករទទួលអនុវត្តការងារសាងសង់ ឬរុះរើដែលមិនទាន់មានលិខិតអនុញ្ញាត
Clinic narith

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញលិខិតមួយប្រាប់ដល់ គណៈស្ថាបត្យករកម្ពុជា ឱ្យណែនាំដល់ស្ថាបត្យករដែលចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាទាំងអស់មិនឱ្យទទួលអនុវត្តការងារសាងសង់ ឬរុះរើសំណង់ ដែលមិនទាន់មានលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជាថា៖ ការអនុវត្តការងារសាងសង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាត ជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ច ជាអំពើខុសច្បាប់ ព្រោះថាការសាងសង់ដែលមិនមានប្លង់ស្ថាបត្យកម្មនិងប្លង់គ្រឿងផ្គុំសំណង់ដែលទទួល បានការយល់ព្រមពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ច អាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធ្លាត់មាតនតរូបនីយកម្ម និងអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏បានស្នើដល់ អគ្គលេខាធិការនគណៈស្ថាបត្យករកម្ពុជា ឱ្យណែនាំស្ថាបត្យករ ដែលចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាទាំងអស់ មិនឱ្យទទួលអនុវត្តការងារសាងសង់ដែលមិនទាន់ទទួល បានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើក ការដ្ឋានសំណង់។

ក្រសួងនឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមាន៕
fn-2022-04-08-14-11-49-0