Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលខេត្ត កោះកុង ប្រាប់ អភិបាលក្រុង ស្រុក ចាត់វិធានការ ពិន័យ អ្នកប្រលែង សត្វ ចិញ្ចឹម ពាសវាល ពាសកាល

Admin Alynana | Apr 09, 2022
រដ្ឋបាលខេត្ត កោះកុង ប្រាប់ អភិបាលក្រុង ស្រុក ចាត់វិធានការ ពិន័យ អ្នកប្រលែង សត្វ ចិញ្ចឹម ពាសវាល ពាសកាល
Clinic narith

ខេត្តកោះកុង៖ រដ្ឋបាលខេត្ត កោះកុង ប្រាប់ ឱ្យ អភិបាលក្រុង ស្រុក ចាត់វិធានការ ពិន័យ បន្ថែមទៀត ចំពោះ ម្ចាស់ សត្វ ចិញ្ចឹម ដែល លែង សត្វ ចិញ្ចឹម នៅតាម ទីសាធារណៈ ព្រោះ សត្វ ចិញ្ចឹម ដើរ ពាសវាល ពាសកាល ក្នុង ទីសាធារណៈ ជាពិសេស នៅលើ ដងផ្លូវ នាំឱ្យ មាន គ្រោះថ្នាក់ ចរាចរណ៍ និង ខូច សណ្តាប់ធ្នាប់ សោភ័ណភាព សាធារណៈ ។

 

យោងតាម លិខិត របស់ រដ្ឋបាល ខេត្តកោះកុង ចេញផ្សាយកាលពីពេលថ្មីៗនេះ បាន ឱ្យដឹងថា កន្លងមក រដ្ឋបាលខេត្ត សង្កេត ឃើញថា រដ្ឋបាល ក្រុង ស្រុក បាន ផ្សព្វផ្សាយ អប់រំ ណែនាំ និង មាន វិធានការ ចំពោះ ម្ចាស់ សត្វ ចិញ្ចឹម ដែល លែង សត្វ ចិញ្ចឹម ដូចជា គោ ក្របី ជ្រូក សុនក ជាដើម នៅតាម ទីសាធារណៈ បានល្អ មកហើយ ។

 

រដ្ឋបាលខេត្ត នេះ បន្តថា ប៉ុន្តែ យ៉ាងណា ក៏ដោយ នៅមាន ម្ចាស់ សត្វ ចិញ្ចឹម មួយចំនួន តូច ដែល នៅ បន្ត លែង សត្វ ចិញ្ចឹម ឱ្យ ដើរ ពាសវាល ពាសកាល ក្នុង ទីសាធារណៈ ជាពិសេស នៅលើ ដងផ្លូវ ដែល នាំឱ្យ មាន គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង សត្វ អាចម៍ ដាក់ លើផ្លូវ ខូច សណ្តាប់ធ្នាប់ សោភ័ណភាព សាធារណៈ ឬ អាច បង្ក គ្រោះថ្នាក់ ផ្សេងៗ ជាយថាហេតុ ។

 

ដើម្បី ចៀសវាង គ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ដោយសារ សត្វ ចិញ្ចឹម និង ដើម្បី ថែរក្សា អនាម័យ សណ្តាប់ធ្នាប់ សោភ័ណភាព សាធារណៈ រដ្ឋបាលខេត្ត បានស្នើ សុំ ជាថ្មី ដល់ រដ្ឋបាល ក្រុង ស្រុក នីមួយៗ ត្រូវ ធ្វើការ ផ្សព្វផ្សាយ អប់រំ ដល់ ប្រជាពលរដ្ឋ ដែលមាន សត្វ ចិញ្ចឹម ដូចជា គោ ក្របី ជ្រូក សុនក ពពែ ឱ្យ គ្រប់គ្រង សត្វ ចិញ្ចឹម របស់ខ្លួន ឱ្យបាន ល្អ ដោយ ចងខ្សែ ឬ ដាក់ ក្នុង ទ្រុង ចិញ្ចឹម ឱ្យបាន ត្រឹមត្រូវ ។

 

រដ្ឋបាល ខេត្តកោះកុង បញ្ជាក់ថា ៖ « ត្រូវ ចាត់វិធានការ ដាក់ ពិន័យ ម្ចាស់ សត្វ ចិញ្ចឹម ទាំងឡាយណា ដែល នៅ បន្ត លែង សត្វ ចិញ្ចឹម  ក្នុង ទីសាធារណៈ ជាពិសេស លើ ដងផ្លូវ ។ ក្នុងករណី មាន គ្រោះថ្នាក់ កើតឡើង ដោយសារ សត្វ ចិញ្ចឹម ត្រូវ រក ម្ចាស់ សត្វ ឱ្យឃើញ ដើម្បី  មក ទទួល ខុសត្រូវ តាមផ្លូវ ច្បាប់ »៕