Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងផ្អាកឧបត្ថម្ភសាច់ប្រាក់រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Admin Alynana | Apr 13, 2022
ក្រសួងផ្អាកឧបត្ថម្ភសាច់ប្រាក់រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Clinic narith

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ខ្លួននឹងផ្អាក ដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៨ លើកទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ រយៈពេល ០៦ (ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែមេសា ឆ្នាំ២០២១។

 

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ មិនប៉ះពាល់ដល់ការទទួល បាននូវអត្ថប្រយោជន៍របស់បងប្អូនជាអ្នកទទួលផលឡើយ។ កម្មវិធីទាំង២ ខាងលើនេះ នឹងបន្តអនុវត្តជាធម្មតាឡើងវិញ នៅតាមឃុំ សង្កាត់ មូលដ្ឋានសុខាភិបាល និងបញ្ចរបើកប្រាក់វីង ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ តទៅ៕

 

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖