
(ភ្នំពេញ)៖ ឯកឧត្ដម ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ប៉ាប្លូ កាង ក៏បានលើកឡើងផងដែរថា សម្រាប់អូស្ត្រាលី និងធ្វើការសិក្សាបន្ថែមទៅលើទីក្រុងវ័យឆ្លាតសម្រាប់រាជធានីភ្នំពេញ។ ឯកឧត្ដម ប៉ាប្លូ កាង ក៏បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់រដ្ឋបាលរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ឯកឧត្ដម ឃួង ស្រេង ថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញពិតជាអរគុណ ចំពោះការជួយរបស់អូស្ត្រាលីទៅលើការ
សិក្សាទៅលើការរៀបចំនៅទីក្រុងវៃឆ្លាត ឱ្យរាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញនឹងជួយជ្រោមជ្រែងគ្រប់ការងាររបស់ស្ថានទូតអូស្ត្រាលី។
សូមជំរាបថា រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការសហការការងារជាមួយស្ថានទូតអូស្ដា្រលី ឲ្យកាន់តែប្រសើរបន្ថែមទៀត ខណៈកម្ពុជានិងអូស្ត្រាលី យើងមានទំនាក់ទំនងការទូតជាមួយគ្នាជាង៧០ឆ្នាំមកហើយ៕