Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា មានស្ថានីយសាកថ្មរថយន្តអគ្គិសនីទី២ សម្ពោធឱ្យប្រើប្រាស់ថ្ងៃនេះ

Admin Alynana | Apr 26, 2022
កម្ពុជា មានស្ថានីយសាកថ្មរថយន្តអគ្គិសនីទី២ សម្ពោធឱ្យប្រើប្រាស់ថ្ងៃនេះ
Clinic narith

ស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) បានលេចចេញជារូបរាងថ្មីមួយទៀត ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានទីតាំងនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្ថិតនៅក្នុងសង្កាត់ព្រៃស។
photo_2022-04-26_13-33-22

ថ្លែងនៅក្នុងពិធីសម្ពោធ ព្រឹកថ្ងៃទី ២៦ ខែ មេសា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធរណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួង កំពុងតែធ្វើការងារនេះ យ៉ាងសកម្មជាមួយស្ថានីយប្រេងឥន្ធន:ផ្សេងៗទៀត ធ្វើយ៉ាងណា ឱ្យមានកន្លែងសាកថ្មសម្រាប់យានយន្តអគ្គិសនីនៅទូទាំងប្រទេស ដើម្បីជំរុញឱ្យមានការនាំចូលយានយន្តអគ្គិសនីចូលក្នុងប្រទេសឱ្យកាន់តែច្រើន។

លើសពីនេះទៀត លោករដ្ឋមន្រ្តី បានបន្តថា នៅថ្ងៃស្អែក ក្រសួងក៏នឹងសម្ពោធកន្លែងសាកថ្មអគ្គិសនី នៅក្នុងខេត្ត ព្រះសីហនុ មួយកន្លែងទៀតផងដែរ។ លោកសង្កត់ធ្ងន់ថា ជាបន្តបន្ទាប់ នឹងមានការដាក់ឱ្យប្រើប្រាស់ នៅតាមបណ្តាខេត្តនានា ដូចជា នៅក្នុងខេត្តសៀមរាប និងបាត់ដំបង ជាដើម ក្រោមការឧបត្ថម្ភផ្ទាល់ពី UNDP។

សូមរំលឹកថា ស្ថានីយសាកថ្មរថយន្តអគ្គិសនីដែលបានដំណើរការដំបូងគេ មានទីតាំងនៅក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធឱ្យប្រើប្រាស់ កាលពីថ្ងៃទី ២៦ មីនា កន្លងទៅ ៕
5f042715dea7f_1594107660_medium