- (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ អនុញ្ញាតឱ្យលោក ឌិញ ទៀន ហ្ស៊ង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាបក្សកុម្មុយនិស្តវៀតណាម ប្រចាំក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងសម្តែងការងារ។
សូមបញ្ជាក់ថា លោក ឌិញ ទៀន ហ្ស៊ង កំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសកម្ពុជា ជាពិសេសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយ៕