Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសលោកខាងលិចលើកទឹកចិត្តដល់ទីក្រុងគៀវឱ្យវាយប្រហាររុស្ស៊ី ដោយប្រើប្រាស់សព្វាអាវុធដែលអង្គការណាតូផ្គត់ផ្គង់

Admin Alynana | Apr 29, 2022
ប្រទេសលោកខាងលិចលើកទឹកចិត្តដល់ទីក្រុងគៀវឱ្យវាយប្រហាររុស្ស៊ី ដោយប្រើប្រាស់សព្វាអាវុធដែលអង្គការណាតូផ្គត់ផ្គង់
Clinic narith

(សហភាពអឺរ៉ុប)៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសលោកខាងលិចកំពុងអំពាវនាវដោយបើកចំហដល់អ៊ុយក្រែនឱ្យវាយប្រហារទៅលើទឹកដីរុស្ស៊ី ដោយប្រើប្រាស់សព្វាវុធដែលពួកគេបានផ្គត់ផ្គង់ដល់ទីក្រុងគៀវ។

លោកស្រីបាននិយាយថា «យើងបានធ្វើអត្ថាធិប្បាយរួចមកហើយកាលពីថ្ងៃមុនទៅលើសេចក្តីថ្លែងការណ៍របស់អនុរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក James Heappey អំពីការជំរុញឱ្យមានការវាយប្រហាររបស់អ៊ុយក្រែនទៅលើគោលដៅយោធារុស្ស៊ី។ ម្យ៉ាងវិញទៀត លោកខាងលិចកំពុងអំពាវនាវដោយបើកចំហរដល់ទីក្រុងគៀវឱ្យធ្វើការវាយប្រហារទៅលើរុស្ស៊ី ដោយអាចប្រើប្រាស់សព្វាវុធដែលទទួលបានពីបណ្តាប្រទេសរបស់អង្គកាណាតូ»។

យោងតាមលោកស្រី ហ្សាខារ៉ូវ៉ា បានឱ្យដឹងថា ទីក្រុងគៀវបានយកចំណុចនេះមកធ្វើជាការណែនាំសម្រាប់អនុវត្តសកម្មភាពកាលពីប៉ុន្មានសប្តាហ៍កន្លងមក ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាញ់ផ្លោងទៅលើទឹកដីព្រំដែនរុស្ស៊ី ហើយបានបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសមួយចំនួន។

អ្នកតំណាងម្នាក់មកពីក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា «នេះជាភស្តុតាងបន្ថែមទៀតដែលថា របបរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី មានភាពមិនឯករាជ្យនៅក្នុងការសម្រេចចិត្តរបស់ខ្លួនហើយពឹងផ្អែកទៅលើអ្នកដោះស្រាយពីខាងក្រៅ»។

លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរថា សកម្មភាពឧក្រិដ្ឋកម្មបែបនេះរបស់យោធាអ៊ុយក្រែនប្រឆាំងនឹងទឹកដីរុស្ស៊ីមិនអាចឆ្លើយតបបានទេ។ លោកស្រី ហ្សាខារ៉ូវ៉ា បានចង្អុលបង្ហាញថា «ខ្ញុំចង់ឱ្យទីក្រុងគៀវ និងបណ្តារដ្ឋធានីរបស់លោកខាងលិច យកចិត្តទុកដាក់ឱ្យបានខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់យើង ដែលការបង្កហេតុបន្ថែមទៀតរបស់អ៊ុយក្រែនក្នុងការវាយលុកគោលដៅរបស់រុស្ស៊ីនឹងពិតជានាំឱ្យមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីរុស្ស៊ី»៕