Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៦០០ករណី កើនឡើងជាងឆ្នាំមុន

Admin Alynana | May 04, 2022
កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមជាង ៦០០ករណី កើនឡើងជាងឆ្នាំមុន
Clinic narith

កម្ពុជា៖ នៅក្នុងរយៈពេល ៤ខែឆ្នាំ ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ៦០០ករណី។ ក្នុងនោះ មានស្លាប់ ១ករណី និងមានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០​២១។ លោក​វេជ្ជបណ្ឌិត លាង ឬ​ទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម ​នៃ​ក្រសួងសុខាភិបាល ​​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ៤ឧសភា​នេះ​ថា រយៈពេល ៤ខែឆ្នាំ ២០២២នេះ ករណីជំងឺគ្រុនឈាមនៅទូទាំងប្រទេស មានការកើនឡើងជាងឆ្នាំមុនបន្តិច។ ប៉ុន្តែករណីស្លាប់ មានចំនួនប្រហាក់ប្រហែលគ្នាគឺ ១ករណីដូចគ្នា។
photo_2020-10-25_07-27-37-1

លោកវេជ្ជបណ្ឌិត បានបន្តថា រាជធានី-ខេត្ត ដែលមានអ្នកឆ្លងជំងឺគ្រុនឈាមច្រើន រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ចាម ហើយមន្ត្រីបានចាប់ផ្តើមដាក់ថ្នាំអាបេតជាបន្តបន្ទាប់នៅតាមខេត្តទាំងនោះ ដើម្បីទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា «ក្នុងសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងបន្តិច ដោយសារឥឡូវនេះ ដូចយើងបានដឹងស្រាប់ហើយថា មានភ្ញៀងជាហូរហែមកហើយឆ្នាំនេះ ដល់វន័្តឆ្នាំទី ៣ទី ៤ នៃការផ្ទុះចុងក្រោយ កាលពីឆ្នាំ ២០១៩ហើយ។ អីចឹងហើយ បានជាយើងឃើញថា ករណីជំងឺគ្រុនឈាម មានការកើនឡើងបន្តិចម្តងៗ»។
54518588_362250911042955_8263353340465774592_o-1024x683-1

លោក​វេជ្ជបណ្ឌិ ត​បាន​បន្ថែម​ថា​ កត្តា​បម្រែបម្រួល​អាកាសធាតុ ​ដូចជា​អាកាសធាតុ​ក្តៅ ​អាច​បង្កលក្ខណៈ​ងាយស្រួល ​ក្នុងការ​កកើត​មូស​ខ្លា​ច្រើន​ និង​កត្តា​ទឹកភ្លៀង​ពិសេស​ឆ្នាំ ២០២២ នេះ​ជា​ឆ្នាំ​ទី​ ៣ ស្ថិតក្នុង​វ័​ន្ត​ឆ្នាំ មាន​ការផ្ទុះ​ជំងឺគ្រុនឈាម ​ដែលមាន​រយៈពេល​ ៥ ​ឆ្នាំ​ម្តង​។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេតប្រមាណ ១០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំ ស្តីពីជំងឺគ្រុនឈាម ដើម្បីបង្ការ និងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាម មានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។
host_31

លោក​វេជ្ជបណ្ឌិត បានអំពាវនាវដល់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍ ​ត្រូវ​ចូលរួម​ទប់ស្កាត់​ជំងឺគ្រុនឈាម​នេះ​ទាំងអស់គ្នា​ ក្នុងការ​ចូលរួម​សំអាត​អនាម័យ​នៅ​ជុំវិញ​លំនៅឋាន​ និង​ទីសាធារណៈ​ឲ្យ​បាន​ស្អាត​ដូចជា​លប់បំបាត់​សំបក​កង់ឡាន កង់​ម៉ូតូ​ចាស់ៗ​ និង​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ព្រោះ​វា​ជា​ជម្រក ​នៃ​ការកកើត​ដង្កូវទឹក​ដែល​វិវត្ត​ទៅជា​មូស​ខ្លា​ ដែលជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺគ្រុនឈាម​ដល់​កុមារ ​និង​មនុស្ស​គ្រប់​វ័យ​។

លោក​ប្រធាន​កម្មវិធី​ជាតិ​ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ​បើ​សង្ស័យថា​ មាន​ជំងឺគ្រុនឈាម​ដូចជា​មាន​អាកា​រៈ​ក្តៅខ្លួន​ចាប់ពី ៣៩​ ទៅដល់​ ៤០ អង្សា នឹងមាន​រោគសញ្ញា​ផ្សេងៗ​ទៀត ​ដូចជា មុខ​ក្រហម ឈឺ​ប្រឡង់​កែវភ្នែក​ចាក់​ទៅក្រោយ ឈឺក្បាល ចង់​ក្អួត​ឬ​កួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺសន្លាក់​ដៃជើង ស្នាម​អុចៗ​ក្រហម​លើ​ស្បែក ឬ​មាន​ហូរឈាម​តាម​អញ្ចាញធ្មេញ​ជាដើម​ ត្រូវ​រួសរាន់​ប​ញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាលឲ្យ​បាន​ទាន់ពេលវេលា​៕