Alynana Media Cambodia
Icon Collap
clinic narit

បុរសយោធាវ័យកណ្តាលម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើទ្រូងផ្លូវ

Admin Alynana | May 07, 2022
បុរសយោធាវ័យកណ្តាលម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើទ្រូងផ្លូវ
Clinic narith

បាត់ដំបង៖ បុរសវ័យកណ្តាលម្នាក់ ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ពុំទាន់ដឹងមូលហេតុនៅឡើយ។ ការភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ​ ២០២២ វេលា​ម៉ោងប្រមាណ ៤ ទៀបភ្លឺ នៅត្រង់ចំណុច​ក្រុមទី ៧ ភូមិអណ្តូង​ព្រីង សង្កាត់អូរ​ម៉ា​ល់ ក្រុងបាត់ដំបង។
received_542181717510903

បើតាម​សាក្សី​បាន​និយាយថា នៅពេលតែ​ខ្លួន​ចេញពីផ្ទះ​មក ​ក៏​ស្រាប់តែ​ឃើញ​មាន​មនុស្ស​ដេកស្លាប់​នៅលើ​ផ្លូវ​បែបនេះ ទើប​មានការ​ឆោឡោ​ឡើង ព្រមទាំង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចុះ​ពិនិត្យ​។ ទីបំផុត​ទើប​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ជា វ៉ាន់ដា ភេទប្រុស អាយុ ៤៩ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ១២៦ ក្រុមទី ៦ ភូមិសាលា​បាឡាត់ សង្កាត់អូរ​ម៉ា​ល់ ក្រុងបាត់ដំបង មុខរបរយោធា ឈរជើង​នៅ​ស្រុកសំពៅ​លូន)។​
1-10-1

បើតាម​ការ​សន្និដ្ឋាន​រ​បស់​សមត្ថកិច្ច ​គឺ​បាន​បញ្ជាក់ថា មូលហេតុគឺ​បណ្តាលមកពី ស្រវឹងស្រា ដើរ​ដួល ប៉ុន្តែ​បើតាម​មជ្ឈដ្ឋាន​មួយចំនួន​និយាយថា ជនរងគ្រោះ​អាច​ពេល​ស្រវឹង​ ហើយ​ត្រូវ​រថយន្តបុក​តែម្តង ព្រោះ​នៅលើ​ថ្ងាស និង​ក្បាល មាន​ស្លាកស្នាម​ឈាម ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅឲ្យក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ហើយ​៕