Alynana Media Cambodia
Icon Collap
clinic narit

អ្នកស្រុកក្រូចឆ្មារថា តម្លៃលក់ចេញពោតក្រហមឆ្នាំនេះ មានតម្លៃខ្ពស់

Admin Alynana | May 09, 2022
អ្នកស្រុកក្រូចឆ្មារថា តម្លៃលក់ចេញពោតក្រហមឆ្នាំនេះ មានតម្លៃខ្ពស់
Clinic narith

ក្រូចឆ្មារ៖ តម្លៃពោតក្រហមហក់ឡើងបន្តិចដែលបណ្តាឆ្នាំកន្លងមកធ្លាប់តែលក់ចេញបានតម្លៃពី ៧០០រៀល ទៅ ៨០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំ២០២២នេះ ពោតក្រហមបានឡើងថ្លៃចាប់ពី ពី ២០% ទៅ ៣០% ក្នុងមួយគីឡូក្រាម។
photo_2022-05-04_16-00-46

កសិករឈ្មោះ យិន រស់នៅក្នុងឃុំព្រៃចាម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោកសប្បាយចិត្តខ្លាំង ដោយសារឆ្នាំនេះពោតក្រហមមានតម្លៃខ្ពស់។ លោក យិន បន្តថា ពោតក្រហមធ្លាប់តែមានតម្លៃ ៧០០រៀល ទៅ ៨០០រៀល ក៏ប៉ុន្តែឆ្នាំនេះតម្លៃពោតក្រហមក្នុងទីផ្សារ ១ ០២០ រៀល ទៅ ១ ០៥០ រៀល។
photo_2022-05-04_15-49-38

លោក យិន បានឱ្យដឹងបន្តថា គ្រួសារលោកដាំពោតក្រហម និងថ្នាំជក់អស់រយៈកាល៥ឆ្នាំហើយ ដោយដាំពោតលើផ្ទៃដីចំនួន ២ហិកតា ក្នុងមួយហិកតាអាចទទួលបានទិន្នផល ១០តោនចំពោះពោតក្រហម។
photo_2022-05-04_15-49-41

លោក ស៊ុំ រ៉ា ប្រធានការិយាល័យស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានផ្តល់បទសម្ភាសថា លើផ្ទៃដីសរុប ក្នុងនោះរដូវវស្សាមានចំនួន ៦ ៨៥០ហិកតា និងដីរដូវប្រាំងមានចំនួន ៤ ៥០០ហិកតា។ លោកបន្តថា បន្ទាប់ពីដំណាំស្រូវ ដំណាំដែលលេចធ្លោជាងគេមាន ដំឡូងមី ដោយដំឡូងមីអាចលក់បានពី ៣៥០រៀល ទៅ ៤០០រៀល ក្នុង១គីឡូក្រាម អស់រយៈ៥ឆ្នាំជាប់ៗគ្នា។ បន្ទាប់មក ពោតក្រហម ដែលធ្លាប់ឆ្នាំទៅលក់បាន ៧០០រៀល ទៅ៨០០រៀល ក្នុង១គីឡូក្រាម។
photo_2022-05-04_16-00-45

លោក ស៊ុំ រ៉ា បានឱ្យដឹងថា​ ក្រៅពីដំឡូងមី ពោតក្រហម និងថ្នាំជក់ កសិករក្នុងស្រុកក្រូចឆ្មារ នៅមានដាំដំណាំបន្ទាប់បន្សំ ល្ង សណ្តែក និងដាំបន្លែចម្រុះដែលជាតម្រូវការទីផ្សារ៕