Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​មន្ត្រី​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​អ្នកសារព័ត៌មាន

Admin Alynana | May 12, 2022
ក្រុម​មន្ត្រី​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​អ្នកសារព័ត៌មាន
Clinic narith

អ៊ីស្រាអែល៖ កាលពី​ថ្ងៃ​ពុធ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ទូទាំង​អង្គការសហប្រជាជាតិ កំពុង​អំពាវនាវ​ឲ្យ​បើក​ការស៊ើបអង្កេត​ក្នុង​ករណី​ស្លាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​ របស់​សារព័ត៌មាន​ដ៏​ល្បីល្បាញ Al Jazeera​ គឺ​លោកស្រី Shireen Abu Akleh​។ 
bb9bc7146d0dc3d16048a88429334755

អ្នកសារព័ត៌មាន​ជើងចាស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​សញ្ជាតិ​អាមេរិក​វ័យ ​៥១​ឆ្នាំ​ត្រូវ​បាន​បាញ់សម្លាប់ ​ខណៈ​កំពុង​រាយការណ៍​ស្ដីពី​ប្រតិបត្តិការ​សឹក​របស់​អ៊ីស្រាអែល​នៅក្នុង​ទីក្រុង Jenin ​នៃ​តំបន់ West Bank​។ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ផលិតករ​របស់​ជន​រងគ្រោះគឺ​លោកស្រី Ali Samoudi ក៏បាន​រង​របួស​ផង​ដែរ។​ ​លោកស្រី Audrey Azoulay ប្រមុខ​អង្គការ​ខាង​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​ហៅ​កាត់​ថា (UNESCO) បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ការ​ស្លាប់​របស់​អ្នកសារព័ត៌មាន​រូប​នេះ​។ លោកស្រី​បាន​និយាយ​ថា អ្នកសារព័ត៌មាន Abu Akleh នៅតែ​ត្រូវ​បាន​បាញ់ ទោះបីជា​លោកស្រី​ពាក់អាវ​សរសេរ​ពាក្យ​ថា ​អ្នកសារព័ត៌មាន​ក៏ដោយ​។ ប្រមុខ​អង្គការ​នេះ​បាន​និយាយ​ថា ការ​សម្លាប់​បុគ្គលិក​សារ​ព័ត៌មាន​ដែល​បាន​កំណត់​អត្តសញ្ញាណ​យ៉ាង​ច្បាស់​ នៅ​ក្នុង​តំបន់​ជម្លោះ​គឺជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើបអង្កេត​ឧក្រិដ្ឋ​កម្ម​នេះ ហើយ​នាំ​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​។​

​ចំណែក​លោក Benny Gantz រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល បាន​សន្យា​បើក​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​លើ​ករណី​ស្លាប់​អ្នកសារព័ត៌មាន​នេះ ហើយ​ត្រូវការ​ការ​សហ​ការណ៍​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។ ឯកអគ្គរដ្ឋទូត​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​អង្គការសហប្រជាជាតិលោក Riyad Mansour និយាយ​ថា ប្រទេស​របស់​លោក​នឹង​មិន​ទទួលយក​ការស៊ើបអង្កេត​របស់​អ៊ីស្រាអែល​លើ​ការ​សម្លាប់​លោកស្រី Shireen Abu Akleh របស់​សារព័ត៌មាន Al Jazeera នោះ​ទេ ហើយ​ថា កងទ័ព​អ៊ីស្រាអែល​ជា​អ្នកទទួលខុសត្រូវ​ ចំពោះការ​ធ្វើឃាតអ្នកកាសែត​ជើងចាស់​រូប​នោះ​៕