Alynana Media Cambodia
Icon Collap
clinic narit

ស្រីលង្កា កំពុងប្រឈមនឹងវិបត្តិខ្វះប្រេង ដែលឈានទៅដល់ផ្អាកការផ្គត់ផ្គង់ឥន្ទនៈ

Admin Alynana | Jun 29, 2022
ស្រីលង្កា កំពុងប្រឈមនឹងវិបត្តិខ្វះប្រេង ដែលឈានទៅដល់ផ្អាកការផ្គត់ផ្គង់ឥន្ទនៈ
Clinic narith

ស្រី​លង្កា៖ ប្ររទេស​​ស្រី​លង្កា​ដែល​មាន​ប្រជាជន​ជាង ២២ លាន​នាក់​កំពុង​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត ដោយសារ​តែ​ការ​ខ្វះខាត​ទុនបម្រុង​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ខណៈ​ប្រទេស​នេះ​កំពុង​តស៊ូ​ក្នុង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​សំខាន់​ៗ​នូវ​ផលិតផល​ដូច​ជា អាហារ ឱសថ និង ប្រេង​ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​។

ប៉ុន្តែ​ការ​នាំ​ចូល​ប្រេង​ឥន្ទ​នៈ​នៅ​តែ​មិន​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​បាន​ទេ ខណៈ​មាន​មនុស្ស​រាប់​ពាន់​នាក់​តែងតែ​ឈរ​តម្រង់​ជូរ​នៅ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដើម្បី​ចាំ​ទិញ​ប្រេង​ឥន្ទ​នៈ​ជា​រៀងរាល់ថ្ងៃ ត្រូវរង់ចាំ​តម្រង់​ជួរ​អស់​រយៈពេល ៤ ថ្ងៃ​ទើប​អាច​ទទួល​បាន​ប្រេងឥន្ធនៈ​។

អ្នកនាំពាក្យ​​របស់​រដ្ឋាភិបាល​ស្រី​លង្កា លោក Gunewardena បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រទេស​ស្រី​លង្កា​នឹង​បញ្ចេញ​ប្រេងឥន្ធនៈ​សម្រាប់​តែ​ការ​ផ្គត់ផ្គង់​ដល់ រថភ្លើង និង ឡានក្រុង សេវា​វេជ្ជសាស្ត្រ និង​យានជំនិះ​ដែល​ដឹក​ជញ្ជូន​ស្បៀងអាហារ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ទី​២៨​មិថុនា រហូត​ដល់ ថ្ងៃ​ទី ១០ ខែកក្កដា ខណៈ​សាលារៀន​នៅ​តាម​ទីក្រុង​នឹង​ត្រូវ​បិទ ហើយ​បុគ្គលិក​ទាំងអស់​ត្រូវ​បាន​ជំរុញ​ឱ្យធ្វើ​ការ​ពី​ផ្ទះ និង សេវា​រថយន្តក្រុង​ទៅ​ខេត្ត​ផ្សេង​ៗ​នឹង​ត្រូវ​បាន​ផ្អាក ដើម្បី​ទប់ទល់​នឹង​ការ​អស់​ប្រេង​ឥន្ទ​នៈ​ប្រើប្រាស់​ក្នុងស្រុក ចំ​ពេល​ដែល​ទុនបម្រុង​គឺ​នៅ​មាន​តិច​តូច​ស្ដួចស្ដើង​បំផុត ហើយនេះជាបញ្ហាប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​ ក្នុង​ប្រវត្តិសាស្ត្រ​របស់ប្រទេស​ខ្លួនដែលមិនធ្លាប់មាន​ពី​មុន​មក​​៕

48857e42dd2bf5d7481292c99324ddec3b962022_04_13_124663_1649838439._large_124781192_tv076048598Sri-Lanka-fuel