Alynana Media Cambodia
Icon Collap
clinic narit

លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រផ្លូវការ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

Admin Alynana | Jul 07, 2022
លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រផ្លូវការ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)
Clinic narith

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រផ្លូវការ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន LNN ទទួលបាន។

សេចក្តីជូនដំណឹងបានបញ្ជាក់យ៉ាងដូច្នះថា «សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) មានកិត្តិយសសូមទូលប្រគេន និងជម្រាបជូនដំណឹងដល់ព្រះតេជព្រះគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលជាសាមណៈនិស្សិត និងនិស្សិត ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង គ្រប់ជំនាន់ទាំងអស់ដែលបានការពារនិក្ខេបបទ សារណា ឬ របាយការណ៍ស្រាវជ្រាវបញ្ចប់ និងបានប្រឡងបញ្ចប់ជាប់ជាស្ថាពរឱ្យបានជ្រាបថា សាកលវិទ្យាល័យនឹងរៀបចំពិធីប្រគល់សញ្ញាបត្រផ្លូវការប្រគេន និងជូនដល់សាមណៈនិស្សិត និងនិស្សិតជ័យលាភីទាំងអស់ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានយុវជនគណបកប្រជាជនកម្ពុជាថា្នក់កណ្ដាល»៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង៖
photo_2022-07-07_14-56-40