Alynana Media Cambodia
Icon Collap
clinic narit

ផ្អែកលើការស្រាវជ្រាវ លោក ឡោ វិចិត្រ បានគូសបញ្ជាក់ថា៖ បរិបទខុនដូនៅសិង្ហបុរីរីកលូតលាស់មកដល់សព្វថ្ងៃមានកត្តាសំខាន់បី

Admin Alynana | Jul 25, 2022
ផ្អែកលើការស្រាវជ្រាវ លោក ឡោ វិចិត្រ បានគូសបញ្ជាក់ថា៖ បរិបទខុនដូនៅសិង្ហបុរីរីកលូតលាស់មកដល់សព្វថ្ងៃមានកត្តាសំខាន់បី
Clinic narith

លោក ឡោ វិចិត្រ ៖ ខ្ញុំសង្កេតឃើញថាបច្ចុប្បន្នមានការលើកឡើងប្រៀបធៀបវិស័យខុនដូក៍ដូចផ្នែកអភិវឌ្ឍភ្នាក់ងារអាជីពអចលនទ្រព្យកម្ពុជាទៅនិងសិង្ហបុរីក្នុងន័យវិស័យខុនដូនៅកម្ពុជាក៍ដូចជាផ្នែកភ្នាក់ងារនឹងមិនយូរទេអាចឈានទៅដូចប្រទេសសិង្ហបុរី។ 

ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ,ការលើកឡើងខាងលើមានភាពមិនត្រឹមត្រូវទេ។

ជាបឋម,បរិបទខុនដូនៅសិង្ហបុរីរីកលូតលាស់មកដល់សព្វថ្ងៃមានកត្តាសំខាន់បី,

ទី១

សិង្ហបុរីជាប្រទេសតូចដែលផ្ទៃដីត្រឹម៧២៨.៣គីឡូម៉ែត្រការេតែមានប្រជាពលរដ្ឋរហូតដល់៥.៧លាននាក់ដែលមានដង់ស៊ីតេប្រជាជន(Population Density) រហូតដល់៧៨១០នាក់ក្នុងមួយគីឡូម៉ែត្រការេដែលប្រជាជនទូទៅដែលមានចំណូលទាបឬមធ្យមគ្មានជម្រើសអ្វីក្រៅពីការរស់នៅខុនដូដែលស្ថិតក្នុងតម្លៃសមរម្យមួយដែលពួកគាត់អាចជាវនិងមានលទ្ធភាពបង់រំលស់តាមសមត្ថភាពរៀងៗខ្លួន។

ទី២ 

សិង្ហបុរីមានផលិតផលក្នុងស្រុកសរុប (Gross Domestic Product) ចំនួន៣៩១.៨៧៥ billion $ ស្មើនឹង$៦៨៤៨៧ (GDP per capita) សំរាប់ប្រជាជនម្នាក់ដែលឈរលើលំដាប់ខ្ពស់ជាងគេទី៧លើសកលលោក

ទី៣

ប្រជាជនសិង្ហបុរីមានកម្រិតវប្បធម៌ខ្ពស់ដែលកើតចេញពីប្រព័ន្ធអប់រំល្អដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអប់រំនៅទូទាំងសកលលោកដែលធ្វើឲ្យវិស័យភ្នាក់ងារអាជីពអចលនទ្រព្យសិង្ហបុរីមានកម្រិតវិជ្ចាជិវះខ្ពស់តាមរយះវគ្គបណ្តុះបណ្តាល ដែល មាន ស្តង់ដារអន្តរជាតិ។

ដូចបានជម្រាបជូននិងលើកឡើងខាងលើ,សិង្ហបុរីខុសគ្នាទាំងស្រុងនិងកម្ពុជាទាំងសេដ្ឋកិច្ច,ចំណូលប្រជាជន,កត្តាភូមិសាស្ត្រ,ប្រជាសាស្ត្រនិងកម្រិតវប្បធម៌វិជ្ជាជីវះ៕
295765789_2150614968440311_1510109684166724341_n