(រុស្សុី)៖ ប្រទេសរុស្ស៊ីបានកាត់បន្ថយការបង្ហូរឧស្ម័នរបស់ខ្លួនទៅកាន់អឺរ៉ុប ខណៈក្រុមហ៊ុន Gazprom និយាយថា ការផ្គត់ផ្គង់តាមបំពង់បង្ហូរឧស្ម័ន Nord Stream 1 នឹងត្រូវកាត់បន្ថយរហូតដល់ ២០ %នៃសមត្ថភាពផ្គត់ផ្គង់សរុបរបស់ខ្លួន ។ ការកាត់ផ្ដាច់ការផ្គត់ផ្គង់របស់រុស្ស៊ី នឹងបណ្ដាលឲ្យប្រទេសជាច្រើនមិនអាចទទួលបានឧស្ម័នធម្មជាតិគ្រប់គ្រាន់សម្រាប់ការចាក់បំពេញកង្វះខាតមុនរដូវរងាចូលមកដល់ ៕