ជាដំណឹងដ៏រីករាយមួយ ខណៈនៅមុននេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានទើបបានអនុម័តគម្រោងធំ ២ ដែលមានទុនវិនិយោគសរុបជាង ១៤ លានដុល្លារ ព្រមទាំងអាចបង្កើតឱកាសការងារជាង ៣ ០០០ កន្លែងជូនដល់ប្រជាពលរដ្ឋផងដែរ។ យោងតាមចុះផ្សាយដោយ CDC ឲ្យដឹងថា គម្រោងទាំង ២ ខាងលើដែលដែលទើបនឹងអនុម័តនេះ បានផ្ដល់ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. ក្រុមហ៊ុន MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។
២. ក្រុមហ៊ុន BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២៣៦កន្លែង៕