ស្ថានភាពបែបនេះនឹងធ្វើឱ្យកម្ពុជាទទួលរង់ឥទ្ធិពលដូចជា តំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បរមា មានពី ២៣-២៥ អង្សារសេ និងសីតុណ្ហភាពអតិបរមា មានពី៣២-៣៤ អង្សារសេ នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ ក្នុងនោះគឺមានផ្នែកខ្លះ មានភ្លៀងធ្លាក់ច្រើន និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា ដោយសារឥទ្ធិពលហ្ទឺន បណ្ដាលខេត្ត និងរាជធានី នៅវាលទំនាប ភាគខាងត្បូងភ្លៀងអាចធ្លាក់នៅក្នុងកម្រិតតិចទៅបធ្យម។ ចំពោះតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បរមា មានពី ២២-២៤ អង្សារសេ ខណៈសីតុណ្ហភាពអតិបរមា មានពី៣១-៣៣ អង្សារសេ នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យម ទៅច្រើន លាយឡំទៅដោយផ្គរន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
ក្រសួង បន្ថែមថា តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បរមា មានពី ២៣-២៥ អង្សារសេ សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣ អង្សារសេ នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គររន្ទះ។
នៅថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើន ជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទែសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលក់សមុទ្រខ្ពស់។
ទោះជាយ៉ាងនេះក្តី ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំឭកដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតខាងលើដែលកើតមានជាយថាហេតុ៕