Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េខាងជើងមានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត ១០០,០០០នាក់ ដើម្បីឱ្យទៅជួយរុស្សុីច្បាំងយកជ័យជម្នះ នៅក្នុងសង្រ្គាមអ៊ុយក្រែន

Admin Alynana | Aug 08, 2022
កូរ៉េខាងជើងមានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត ១០០,០០០នាក់ ដើម្បីឱ្យទៅជួយរុស្សុីច្បាំងយកជ័យជម្នះ នៅក្នុងសង្រ្គាមអ៊ុយក្រែន
Clinic narith

(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្សុី បានរាយការណ៍ថាកូរ៉េខាងជើងមានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត ១០០,០០០នាក់ ដើម្បីឱ្យទៅជួយរុស្ស៉ីច្បាំងយកជ័យជម្នះ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី Channel One Russia ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសម្ដីអ្នកជំនាញខាងយោធារុស្ស៉ីម្នាក់ គឺលោក អ៉ីហ្គ័រ កូរ៉ុតឈិនកូ (Igor Korotchenko) ដែលបានបញ្ជាក់ដូច្នេះថា «មានសេចក្ដីរាយការណ៍មួយចំនួនថាកងទ័ពស្ម័គ្រចិត្តកូរ៉េខាងជើង ១០០,០០០នាក់ កំពុងត្រៀមខ្លួនធ្វើដំណើរមក (រុស្ស៉ី) និងចូលរួមក្នុងជម្លោះ»។ លោក កូរ៉ុតឈិនកូ បន្ថែមទៀតថា «ប្រសិនបើកូរ៉េខាងជើង បង្ហាញពីឆន្ទៈដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេក្នុងការ ប្រយុទ្ធប្រឆាំងជាមួយហ្វាស៊ីសអ៊ុយក្រែន នោះយើងគួរតែអនុញ្ញាតឱ្យពួកគេធ្វើវាចុះ»។ ក៏ប៉ុន្តែ ទាំងខាងរដ្ឋាភិបាលរុស្ស៉ី និងកូរ៉េខាងជើងមិនបានធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍នេះឡើយ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា ជាប្រទេសមានយោធាធំលំដាប់ទី៤ នៅលើពិភពលោក ដោយមានកងទ័ពសកម្មសរុប ១.៣លាននាក់ និងកងទ័ពបម្រុង ៦០០,០០០នាក់៕
0_Paramilitary-parade-held-to-mark-the-founding-anniversary-of-the-republic-at-Kim-Il-Sung-square-in-Pfn-2022-08-08-10-38-33-0