Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងរ៉ែ និងថាមពល បានប្រមូលសួយសារពីវិស័យរ៉ែ បានចំនួន ២០.២លានដុល្លារ​ក្នុងឆមាសទី១នេះ

Admin Alynana | Aug 10, 2022
ក្រសួងរ៉ែ និងថាមពល បានប្រមូលសួយសារពីវិស័យរ៉ែ បានចំនួន ២០.២លានដុល្លារ​ក្នុងឆមាសទី១នេះ
Clinic narith

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រមូលសួយសារពីវិស័យរ៉ែ បានចំនួន ២០.២ លានដុល្លារ​ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ដោយរំពឹងថា ចំនួននេះ នឹងសម្រេចបានតាមការគ្រោងទុកនៃ​ផែនការ​គៀងគរ​ចំណូលមិនមែនសារពើពន្ធរបស់ក្រសួងឆ្នាំនេះ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ​ចំណូលសួយសារពីវិស័យរ៉ែ មានការកើនឡើង ​បានមកពីចំណូលរ៉ែមាស រ៉ែខ្សាច់ ធនធានរ៉ែសំណង់ជាដើម។ ក្នុងឆ្នាំ២០១៩ ក្រសួងទទួលបានចំណូលសួយសារពីវិស័យរ៉ែ ​បានចំនួន ២០.៥ លានដុល្លារ ក្នុង​ឆ្នាំ២០២០ ២៧.៥ លានដុល្លារ ​និងក្នុងឆ្នាំ២០២១ ៣៥.៣​ លាន​ដុល្លារ។​

ឯកឧត្តម បន្តថា​ ក្រសួងរ៉ែនិងថាមពល​ ពង្រឹងសមត្ថភាពមន្ត្រី ​លើការប្រមូលចំណូល មិនមែន​សារពើពន្ធ ពីវិស័យរ៉ែ។

ក្រសួងកំណត់ថា ធនធានរ៉ែ ដែលជាធនធានធម្មជាតិមិនកកើតឡើងវិញ តម្រូវឱ្យ​មាន​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រុងប្រយ័ត្នខ្ពស់បំផុត។

គោលនយោបាយជាតិស្តីពីធនធានរ៉ែ ឆ្នាំ២០១៩-២០២៨ ត្រូវបានដាក់ចេញដោយផ្អែក​លើការ​គិតគូរ​យ៉ាងហ្មត់ចត់អំពីបច្ចុប្បន្នសេដ្ឋកិច្ច​ នយោបាយ ​និងសង្គមកម្ពុជា និងអនាគត​នៃ​ប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ៕