Alynana Media Cambodia
Icon Collap
clinic narit

តោះ! មកទស្សនាគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

Media LNN | Aug 11, 2022
តោះ! មកទស្សនាគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
Clinic narith

ភ្នំពេញ៖ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានចេញម៉ូដដោយ ក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស Foster and Partners អគារសម្រាបអ្នកដំណើរមានកម្ពស់ ៤៥ ម៉ែត្រ បែងចែកជា ៥ជាន់ ។ អាកាសយានដ្ឋាននេះ អាចក្លាយជាអាកាសយានដ្ឋានធំជាងគេមួយលើលោកបើគិតលើទំហំផ្ទៃដី។ ​ខណៈបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាលនេះ សម្រេចការសាងសង់​បានជាង ៤០ភាគរយហើយ។

286731286_2809402049363106_7772466244627657068_nកាលពីខែមិថុនា ឆ្នាំ ២០២២ នេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា អាកាសយានដ្ឋានដែលនឹងចំណាយទឹកប្រាក់ ១.៥ ពាន់លានដុល្លារអាមេរិកនេះ នឹងបញ្ចប់នៅឆ្នាំ ២០២៤ ហើយអាចចាប់ផ្តើមប្រតិបត្តិការនៅដើមឆ្នាំ ២០២៥។ គម្រោងនេះគឺការបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជាដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក OCICឯកឧត្តម បន្តថា ជារួមនៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចហើយ គឺកម្ពុជា អាចនឹងទទួលប្រភេទយន្តហោះខ្នាតយក្ស ​ដឹកអ្នកដំណើរអន្តរជាតិ ​ឆ្លងទ្វីបមកពីប្រទេសឆ្ងាយៗ មកចុះចត​នៅរាជធានីភ្នំពេញនេះ ​ជាពិសេសនៅពេលដែលកម្ពុជាមានកំណើនអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។ 

លោកឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន ​Cambodia Airport Investment (CAIC) បានថ្លែងថា ​អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល បច្ចុប្បន្នបាននឹងកំពុង​សាងសង់​នៅលើទំហំប្រមាណ ២៦០០ហិកតា ​នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល​ជាប់ខេត្តតាកែវ និងមានចំងាយពីប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ ។

លោកឆារស៍ វ៉ាន់ បន្តថា ការសាងសង់មាន៣ដំណាក់កាល ​ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុន​បាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គ.ម សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមាន​សមត្ថភាព​ទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ​ នៅឆ្នាំ២០៣០ ហើយដំណាក់​កាលទី២​ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣​ បន្តពង្រីកសាងសង់​ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិ​អោយបាន ៤៥លាននាក់​ក្នុង១ឆ្នាំ ​នៅឆ្នាំ២០៥០តទៅ។

photo_2022-08-10_19-51-19photo_2022-08-10_19-51-20photo_2022-08-10_19-51-18 (2)photo_2022-08-10_19-51-18photo_2022-08-10_19-51-16photo_2022-08-10_19-51-17