Alynana Media Cambodia
Icon Collap
clinic narit

ទឹកជំនន់ទឹកភ្លៀងនៅប៉ាគីស្ថានធ្វើឲ្យមនុស្សជាង៥០០នាក់បាត់បង់ជីវិត

Media LNN | Aug 12, 2022
ទឹកជំនន់ទឹកភ្លៀងនៅប៉ាគីស្ថានធ្វើឲ្យមនុស្សជាង៥០០នាក់បាត់បង់ជីវិត
Clinic narith

ភ្លៀងមូសុងដ៏ខ្លាំងបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ៥៧៩នាក់បាត់បង់ជីវិតរយៈជាង២ខែនេះ។​ តំបន់ដាច់ស្រយាលមួយនាភាគនីរតីនៃខេត្ត បាឡូឈីសស្ថាន បានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ នេះបើតាមការរាយការណ៍របស់ភ្នាក់ងាររបស់រដ្ឋាភិបាល។

ក្រៅពីការបាត់បង់ជីវិតមនុស្ស ទឹកជំនន់មួយនេះបានបំផ្លាញផ្ទះសម្បែងជិត ៥ ម៉ឺនខ្នង ធ្វើឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ទីលំនៅ។

_126209212_5d510fd7-8505-4e27-94c2-a4b94ac6e13e

ភ្នាក់ងាររដ្ឋាភិបាល និងកងទាហាន បានរៀបចំការជួយសង្រ្គោះ និង ជំរុំបណ្តោះអាសន្ននៅតំបន់ដែលរងគ្រោះដោយផ្តល់ឲ្យគ្រួសាររងគ្រោះនូវអាហារ និងថ្នាំពេទ្យ។

លោកនាយករដ្ឋមន្ត្រី ស្ហេបាហ្ស សារីហ្វ បានថ្លែថា យើងកំពុងព្យាយាមឲ្យបានល្អជាទីបំផុតដើម្បីជួយស្តារឡើងវិញនូវនីតិសម្បទា និងសម្រាលបន្ទុកដល់ជនរងគ្រោះដោយសារទឹកជំនន់លើកនេះ

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត អាប់ឌុល គូដូស បេហ្សេនចូ បានមានប្រសាសន៍ថា ការបាត់បង់របស់យើងគឺធំធេងខ្លាំងណាស់

បញ្ហាប្រឈមធ្ងន់ធ្ងរមានដូចជា កង្វះស្បៀងអាហារគ្រប់ស្រុកទាំងអស់ដែលរងគ្រោះដោយទឹកជំនន់នេះ ហើយផ្លូវទៅតំបន់ខ្លះត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ទាំងស្រុង។

លោក បេហ្សេនចូ បានសង្កត់ធ្ងន់ថា ខេត្តរបស់យើងត្រូវការជំនួយជាច្រើនសន្ធឹកសន្ធាប់ ពីរដ្ឋាភិបាល និងភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ។

220805221034-02-pakistan-flood-220802-exlarge-169

អាជ្ញាធរខាងគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា រយៈពេលប៉ុន្មានខែកន្លងមកនេះ គឺជាពេលដែលទទួលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាងបីទសវត្ស ដោយកម្រិតទឹកភ្លៀងកើនឡើងដល់ ១៣៣% ខ្ពស់ជាងកម្រិតមធ្យមភាគក្នុងពេលជាង៣០ឆ្នាំចុងក្រោយនេះ។

បាឡូឈីស្ថាន មានព្រំប្រទល់ជាប់នឹងប្រទេស អ៊ីរ៉ង់ និង អាហ្វហ្គានីស្ថាន ហើយឆ្នាំនេះ កម្រិតទឹកភ្លៀងកើនឡើងដល់ទៅ ៣០៥% ច្រើន កម្រិតទឹកភ្លៀងជាមធ្យមប្រចាំឆ្នាំ។

ដោយ៖ សូរីយ៉ា