តាមទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅរសៀលថ្ងៃសៅរ៍នេះបានបង្ហោះថា ប្រទេសចិនរកឃេីញផ្ទុះជំងឺឡានយ៉ា និងបានឆ្លងទៅអ្នកជំងឺចំនួន៣៥នាក់ នៅខេត្តសានតុង និងខេត្តហឺណាន ។ ជំងឺឡានយ៉ានេះបង្កឡេីងដោយវីរុសឈ្មោះ ហេនីប៉ា (Henipavirus) ។ គេសង្ស័យថា ឆ្លងមកពីការប៉ះពាល់ជាមួយសត្វព្រៃជាពិសេសកណ្តុរព្រៃ និងប្រភេទសត្វកកេរ ។
រោគសញ្ញា៖: គ្រុនក្តៅ, ក្អក, អស់កម្លាំង, មិនឃ្លានអាហារ, គ្រាប់ឈាមស និងប្លាកែតថយចុះ ។ មិនទាន់មានភស្តុតាងបង្ហាញថាអាចឆ្លងពីមនុស្សទៅមនុស្សនៅឡើយទេ។
ភ្លាមៗនេះក៏មិនទាន់មានឱសថព្យាបាល និងវ៉ាក់សាំងការពារដែរ។ តែអ្វីដែលក្រុមគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រកំពុងបារម្ភនោះគឺ អត្រាស្លាប់ដែលបង្កឡេីងដោយជំងឺ ឡានយ៉ានេះអាចនឹងខ្ពស់ជាងជំងឺ កូវីដ-១៩ ។