Alynana Media Cambodia
Icon Collap
clinic narit

ចិនប្រើមធ្យោបាយបណ្តុះពូជពពកទាក់ទាញភ្លៀង ទប់ទល់នឹងគ្រោះរាំងស្ងួត

Media LNN | Aug 18, 2022
ចិនប្រើមធ្យោបាយបណ្តុះពូជពពកទាក់ទាញភ្លៀង ទប់ទល់នឹងគ្រោះរាំងស្ងួត
Clinic narith

ចិនបានបាញ់គ្រាប់លោហៈដែលផ្ទុកសារធាតុអាចទាក់ទាញទឹកភ្លៀងបានដើម្បីសង្គ្រោះ ទន្លេយ៉ាងជឺ ដែលភាគច្រើននៃទន្លេនេះកំពុងជួបប្រទះនឹងភាពរាំងស្ងួត ដោយសារតែការកើនឡើងនូវរលកកម្តៅដ៏កម្រ។

តំបន់ភាគច្រើននៃទន្លេ​ យ៉ាងជឺ បានធ្វើកំណែទម្រង់កម្មវិធីជាច្រើនចំពោះបញ្ហាអាកាសធាតុ ប៉ុន្តែ នៅពេលដែលមានពពកស្តើងពេក វារឹតតែធ្វើឲ្យលំបាកដល់ការបង្កភ្លៀងធ្លាក់ ជាហេតុនាំឲ្យអាងស្តុកទឹកធម្មជាតិមួយនេះកំពុងប្រឈមនឹងភ័យអន្តរាយ។

មន្ត្រីនៃក្រសួងធនធាទឹកបានបរិយាយក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធថា ភាពរីងស្ងួតនៃទន្លេយ៉ាងជឺ គឺជះឥទ្ធិពលធ្ងន់ធ្ងរដល់សុវត្ថិភាពទឹកស្អាតសម្រាប់ទទួលទានដល់ប្រជាជនតាមជនបទ និងសត្វពាហនៈ ព្រមទាំងដល់ការលូតលាស់ដំណាំកសិកម្ម។

នៅថ្ងៃពុធដដែលនេះដែរ ខេត្ត ហ៊ូប៉ី បានក្លាយជាខេត្តចុងក្រោយគេដែលប្រកាសថា ខ្លួននឹងធ្វើការបណ្តុះពូជពពកដើម្បីទាក់ទាញទឹកភ្លៀងដោយប្រើគ្រាប់លោហៈអ៊ីយ៉ូដ។

គ្រាប់លោហៈដែលមានទំហំប្រហែលបារីមូយដើមនេះធ្វើពីប្រាក់មានផ្ទុកសារធាតុអ៊ីយ៉ូដនេះ នឹងត្រូវបាញ់តម្រង់ទៅពពកដែលមានស្រាប់ដើម្បីបង្កើតជា គ្រីស្តាល់ទឹកកក។ ហើយគ្រាប់គ្រីស្តាល់នោះនឹងជួយបង្កើតឲ្យមានភ្លៀងបន្ថែម ដោយបន្ថែមទម្ងន់សំណើមក្នុងពពកដើម្បីឲ្យវាបញ្ចេញមកវិញនូវតំណក់ទឹកភ្លៀង។

ការបណ្តុះ ឬ សាបព្រួសពូជពពកនេះ ត្រូវបានអនុវត្តតាំងពីខ្ទង់ឆ្នាំ ១៩៤០ មកម៉្លេះ ហើយប្រទេសចិនគឺជាចំណែកដែលធំជាងគេក្នុងលោក។ ប្រទេសចិនបានប្រើមធ្យោបាយនេះ បង្កើតឲ្យមានភ្លៀងមុនការចាប់ផ្តើម កីឡាអូឡាំពិកឆ្នាំ២០០៨នៅប៉េកាំង ដើម្បីកុំឲ្យមានភ្លៀងធ្លាក់ក្នុងពេលព្រឹត្តិការណ៍។

យ៉ាងហោចណាស់ មានមនុស្សប្រមាណ ៤,២ លាននាក់នៅហ៊ូប៉ី ដែលកំពុងរងគ្រោះដោយគ្រោះរាំងស្ងួតតាំងពីខែមិថុនា នេះបើតាមអ្វីដែលនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នប្រចាំខេត្តហ៊ូប៉ីបាននិយាយកាលពីថ្ងៃអង្គារ។ មានមនុស្សជាង ១៥០,០០០ នាក់ដែលមានការលំបាកក្នុងការរកបានទឹកស្អាតដើម្បីទទួលទាន ហើយដំណាំជិត ៤០០,០០០ ហិកតា បានខូចខាតដោយសារតែធាតុអាកាសក្តៅខ្លាំង និងភាពរាំងស្ងួត។

ទន្លេយ៉ាងជឺ គឺជាទន្លេមួយក្នុងចំណោមទន្លេ និងបឹងជាច្រើនផ្សេងទៀតដែលកំពុងតែជួបប្រទះនឹងភាពរាំងស្ងួត ដោយសារតែការឡើងកម្តៅ និងកម្រិតទាបនៃទឹកភ្លៀង ជាមួយគ្នានេះដែរ បឹង មីដ នៅសហរដ្ឋអាមេរិក និង ទន្លេ រ៉ែន នៅអាល្លឺម៉ង់ក៏កំពុងជួបប្រទះគ្រោះធម្មជាតិនេះដូចគ្នា។ លក្ខខណ្ឌអាកាសធាតុដ៏អាក្រក់បែបនេះ វាកើតឡើងព្រោះតែវិបត្តិបម្រែបម្រួលអាកាសធាតុ ដែលកត្កាចម្បងបង្កដោយស្នាដៃមនុស្ស និងការឆេះផូសីលឥន្ធនៈ។

សហគមន៍នីមួយៗតែងតែពឹងផ្អែកលើប្រព័ន្ធទឹកទាំងនេះដើម្បីទ្រទ្រង់សេដ្ឋកិច្ច ហើយរដ្ឋាភិបាលនីមួយមានតួនាទីធ្វើអន្តរាគមន៍ ជាមួយវិធានការណ៍ដែលមានប្រសិទ្ធភាព និងមូលនិធិជួយសង្គ្រោះ ដែលបញ្ហានេះត្រូវការចំនួនទឹកប្រាក់យ៉ាងច្រើន។

រដ្ឋាភិបាលចិន បានធ្វើការផ្តល់នូវកញ្ចប់មូលនិធិយ៉ាងច្រើន និងអភិវឌ្ឍនូវធនធានផ្គត់ផ្គង់ផ្សេងៗដើម្បីដោះស្រាយបញ្ហានានាដែលកើតលើដំណាំ និងសត្វពាហនៈ។ សត្វពាហនៈមួយចំនួនត្រូវបានជម្លៀសទៅតំបន់ផ្សេងៗជាបណ្តោះអាសន្ន នេះបើតាមអ្វីដែលក្រសួងហិរញ្ញវត្ថុបានរៀបរាប់ក្នុងសប្តាហ៍នេះ ហើយក្នុងនោះក៏បានបន្ថែមថា រដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់ចំនួន ៣០០ លានយ័ន ស្មើនឹង ៤៤.៣០ លានដុល្លារអាមេរិកដើម្បីសង្គ្រោះមហន្តរាយនេះ។

បើតាមក្រសួងធនធានទឹកកាលពីថ្ងៃអង្គារបានឲ្យដឹងថា ដើម្បីជំរុញបន្ថែមនូវការផ្គត់ផ្គង់ទឹក ទំនប់ Three Gorges ដែលជាគម្រោងផលិតថាមពលប្រើដោយកម្លាំងទឹកធំជាងគេបំផុតនៅចិន នឹងធ្វើការបង្កើនបរិមាណនៃការបង្ហូរទឹកចេញ ប្រមាណ ៥០០ លាន ម៉ែត្រគូប ក្នុងរយៈពេល១០ថ្ងៃក្រោយ។

ប្រភព៖ ស៊ីអិនអិន

ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ