Alynana Media Cambodia
Icon Collap
clinic narit

ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន មានទំហំប្រាក់កើនដល់ជិត៧ពាន់លានដុល្លារក្នុងរយៈពេល ៧ខែដំបូង

Admin Alynana | Aug 18, 2022
ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន មានទំហំប្រាក់កើនដល់ជិត៧ពាន់លានដុល្លារក្នុងរយៈពេល ៧ខែដំបូង
Clinic narith

ភ្នំពេញ៖ ទំហំទឹកប្រាក់នៃពាណិជ្ជកម្មទ្វេរភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានឡើងដល់ចំនួន ៦,៩៧១ លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២២នេះ បើប្រៀបធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនគឺកើនបាន ១៥.៦ភាគរយ។

យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា នៅអំឡុងពេលខែមករា ដល់ខែកក្កដា កម្ពុជាបានធ្វើការនាំចេញទំនិញដែលស្មើនឹងទឹកប្រាក់ប្រមាណ ៧០១ លានដុល្លារអាមេរិកទៅកាន់ប្រទេសចិន បើធៀបទៅនឹងស្ថិតិប្រចាំឆ្នាំមានការធ្លាក់ចុះប្រហែល១៥ភាគរយ។ ខណៈពេលដែល ការនាំចូលទំនិញពីប្រទេសចិនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាមានការកើនឡើង ២០ភាគរយ ដោយគិតជាទឹកប្រាក់មានចំនួន ៦,២៧០ លានដុល្លារអាមេរិក។

ភាគច្រើនទំនិញដែលនាំចេញពីកម្ពុជាទៅប្រទេសចិន គឺជា ផលិតផលកសិកម្មដែលរួមមាន​ អង្ករ, ស្វាយ, ចេក, ដំឡូងមី ដោយនាំចូលមកវិញនូវ ផលិតផលឧស្សាហកម្ម, វត្ថុធាតុដើម និងគ្រឿងសំណង់ពីប្រទេសចិន។

ប្រភព៖ ក្រសួងព័ត៌មាន 
ប្រែសម្រួល៖ សូរីយ៉ាភ័ណ្ឌ