Alynana Media Cambodia
Icon Collap
clinic narit

ព្យុះដ៏សាហាវមួយបានសម្លាប់មនុស្ស៦នាក់នៅលើកោះមួយក្នុងប្រទេសបារាំង

Media LNN | Aug 19, 2022
ព្យុះដ៏សាហាវមួយបានសម្លាប់មនុស្ស៦នាក់នៅលើកោះមួយក្នុងប្រទេសបារាំង
Clinic narith

 ខ្យល់ព្យុះដ៏សាហាវ និងនឹកស្មានមិនដល់មួយបានបោកបក់នៅលើកោះ Corsica នៃប្រទេសបារាំង ក្នុងសមុទ្រមេឌីទែរ៉ានេ កាលពីថ្ងៃព្រហស្បតិ៍ទី ម្សិលម៉ិញនេះ។ ក្នុងហេតុការណ៍ខ្យល់ព្យុះនោះបានធ្វើឲ្យមនុស្ស ជាង១០រងរបួស ហើយមនុស្សចំនួន ៦ នាក់បានបាត់បង់ជីវិត ដែលក្នុងនោះមានក្មេងស្រីជំទង់ម្នាក់។

ភ្លៀងដ៏ខ្លាំងមកជាមួយនឹងខ្យល់បក់ដែលមានល្បឿន ២២៤ គីឡូម៉ែត្រក្នុងមួយម៉ោងបានបក់បោកនៅលើកោះពីព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះពីរនាក់បានស្លាប់ដោយសារដើមឈើបានធ្លាក់សង្កត់លើក្នុងតំបន់ជំរុំស្នាក់នៅកម្សាន្ត។

ខ្យល់ព្យុះសមុទ្រនេះ បានជះឥទ្ធិពលលើមួយភាគធំនៃភាគខាងត្បូងនៃឆ្នេរ ខូស៊ីកា ពេញមួយយប់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ។ នាយករដ្ឋមន្ត្រីបារាំង អេម៉ាណូអែល ម៉ាក្រុង បានធ្វើការកោះប្រជុំបន្ទាន់តាមរយៈវីដេអូ នៅល្ងាចថ្ងៃព្រហស្បតិ៍ដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់នេះ។

រដ្ឋមន្ត្រីមហាផ្ទៃ ហ្គារ៉លដ៍ ដាម៉ាណាំង ដែលបានចុះទៅកោះនោះផ្ទាល់បានមានប្រសាសន៍ថា នៅពេលកើតហេតុមានការរាយការណ៍ថា ទូកទេសចរណ៍មួយដែលមានអ្នកដំណើរប្រហែល ៣៥០នាក់ បានបាត់ ប៉ុន្តែសំណាងល្អពួកគេត្រូវបានរកឃើញ និងមានសុវត្ថិភាពទាំងអស់។

សាក្សីបានរៀបរាប់ថា ខ្យល់បានបោកបក់តំបន់បោះតង់, រថភ្លើងច្រើនត្រូវបានពន្យារពេល, ដើម្បីជាច្រើនត្រូវបានរំលើងឫស ពួកគេមិនដែលឃើញហេតុការណ៍បែបនេះពីមុនមកទេនៅលើកោះនេះ ។

ខាងឧតុនិយមបារាំង បានលើកឡើងថា យើងពិបាកព្យាករណ៍ពីទីតាំងជាក់ស្តែងនៃខ្យល់ព្យុះណាស់ ហើយវាក៏មិនបានផ្តល់សញ្ញាណណាមួយជាមុនដែរ។

ជាមួយគ្នានេះដែរ នៅលើតំបន់ដីគោកនៃប្រទេសបារាំងវិញ ផ្ទះសម្បែងជាច្រើនត្រូវបានកាត់ផ្តាច់អគ្គិសនីក្រោយពីព្យុះបានបក់ប៉ះនៅភាគខាងត្បូងនៃតំបន់ Loire និង Ain។ ហើយកាលពីល្ងាចថ្ងៃពុធ នៅទីក្រុង ម៉ាសី ផ្លូវជាច្រើនត្រូវបានទឹកលិច ហើយទឹកស្ទឹងបានហូរចូលក្នុងទីក្រុង។

2022-08-18t183415z_1_lynxmpei7h0wz_rtroptp_3_europe-weather-france-corsica

សម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ