Alynana Media Cambodia
Icon Collap
clinic narit

អាហ្វហ្គានីស្ថាន កំពុងប្រកាសស្វែងរកជំនួយពីបរទេស ក្នុងពេលអាសន្នដោយគ្រោះធម្មជាតិ

Media LNN | Aug 22, 2022
អាហ្វហ្គានីស្ថាន កំពុងប្រកាសស្វែងរកជំនួយពីបរទេស ក្នុងពេលអាសន្នដោយគ្រោះធម្មជាតិ
Clinic narith

ក្រុងកាប៊ុល៖ អាហ្វហ្គានីស្ថានកំពុងប្រកាសសុំជំនួយពីបរទេស ដើម្បីសង្គ្រោះជនរងគ្រោះដោយសារគ្រោះធម្មជាតិស្របពេលដែលខ្លួនកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់។

កាលពីយប់ថ្ងៃទី ២១ ខែសីហាឆ្នាំ២០២២ នេះ មានសេចក្តីរាយការណ៍បន្ថែមថា ភ្លៀងធ្លាក់ដ៏ខ្លាំងបានបង្កជាជំនន់ទឹកភ្លៀងនៅខេត្ត អាហ្វហ្គានដែលស្ថិតនៅភាគខាងកើតនៃក្រុងឡូហ្គា ប្រទេសអាហ្វហ្គានីស្ថាន។ ក្នុងហេតុការណ៍នេះ វាបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់បាត់បង់ជីវិត និងបានធ្វើឲ្យខូចខាតផ្ទះសម្បែងជាង ៣ពាន់ខ្នង។

តាមសេចក្តីរាយការណ៍របស់សាលាខេត្តបានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ជាច្រើនមេបានបង្កផលលំបាកដល់ផ្នែកជាច្រើននៃខេត្តនេះ ហើយក្រៅពីចំនួនមនុស្សដែលបានបាត់បង់ជីវិតនោះ មនុស្សជាង៣០នាក់ផ្សេងទៀតកំពុងរងរបួស។

ទឹកជំនន់ក៏បានបំផ្លាញប្រលាយទឹកជាច្រើនខ្សែ រួមជាមួយដីកសិកម្មជាង ២ពាន់ហិកតាក៏ត្រូវរងផលប៉ះពាល់ដែលភាគច្រើនគឺដំណាំហូបផ្លែ ជាមួយគ្នានេះដែរទឹកជំនន់លើកនេះបានសម្លាប់ សត្វពាហនៈប្រហែល ២ ពាន់ក្បាល។

ប្រជាជននៃតំបន់អាហ្វហ្គានតែងប្រឈមនឹងការបាត់បង់ជីវិតជារៀងរាល់ឆ្នាំដោយសារតែទឹកជំនន់ និងការហូរច្រោះទឹកខ្លាំង ជាមួយពិសេសនៅតំបន់ជនបទ ដែលការសាង់សង់ផ្ទះភាគច្រើនងាយរងគ្រោះដោយការដួលរលំ។

កងកម្លាំងសនិ្តសុខ និងអង្គការសប្បុរសធម៌ជាច្រើនបានជួយជម្លៀសប្រជាជនទៅតំបន់មានសុវត្ថិភាពបន្ទាប់ពីលំនៅដ្ឋានរបស់ពួកគេត្រូវបានបំផ្លាញ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្សេងទៀត លោក ប៊ីឡាល់ ការីមី អ្នកនាំពាក្យរបស់រដ្ឋាភិបាល បានធ្វើការជំរុញដល់សហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយ។

លោកបានមានប្រសាសន៍ថា “ យើងសូមធ្វើការស្នើសុំជាបន្ទាន់ដល់សហគមន៍អន្តរជាតិ ដើម្បីរួបរួមជាមួយយើងក្នុងគ្រាលំបាកនេះ និងដើម្បីជួយដល់ជនរងគ្រោះជាច្រើន”។

នាយកដ្ឋាន ឧតុនិយមប្រចាំប្រទេសនេះ បានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានភ្លៀងធ្លាក់ខ្លាំង​ ជាមួយនឹងទឹកជំនន់ដែលអាចកើតលើ ២១ ខេត្តនៃប្រទេសអាហ្វហ្គានីស្ថាន។

ជំនួយបរទេស និងការសង្គ្រោះគ្រោះមហន្តរាយ បានមានការធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីក្រុមតាលីបង់បានត្រលប់មកត្រួតត្រាវិញកាលពីខែសីហាឆ្នាំទៅម៉ិញ។

ក្រុមប្រទេសលោកខាងលិច មានការខ្លាចរអែងថាជំនួយណាមួយអាចប្រែក្លាយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ហើយពួកគេនឹងប្រើវាដើម្បីគាបសង្កត់ប្រជាជាតិអាហ្វហ្គានីស្ថានវិញ។

ប្រែសម្រួលដោយ៖ សូរីយ៉ា