Alynana Media Cambodia
Icon Collap
clinic narit

គុណសម្បត្ដិនៃការបង្កើតផ្លូវល្បឿនលឿននៅកម្ពុជា

Admin Alynana | Aug 24, 2022
គុណសម្បត្ដិនៃការបង្កើតផ្លូវល្បឿនលឿននៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ទន្ទឹមនឹងភាពរីកចម្រើននៃប្រទេសកម្ពុជា យើងឃើញថាមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរីកដុះដាលឡើងត្រសងលម្អសម្រស់ឱ្យដែនដីមួយនេះ ដូចជាសំណង់អគារ ផ្លូវថ្នល់ រួមទាំងផ្លូវល្បឿនលឿនជាដើម។ ជាក់ស្ដែងបច្ចុប្បន្ននេះផ្លូវល្បឿនលឿននៅកម្ពុជាយចាប់ផ្ដើមចេញរូបរាង និងជិតដាក់ឲ្យដំណើរការផងដែរ នោះគឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ហើយក្រៅពីនេះ រដ្ឋាភិបាលក៏មានគម្រោងសាងសាងផ្លូវល្បឿនលឿនបន្ថែមទៀតផងដែរ ដោយសារតែផ្លូវល្បឿនលឿននេះជួយកាត់បន្ថយពេលវេលាធ្វើដំណើរបានច្រើន។

42fbce17-0bae-465e-b039-eb28f3a32941

យ៉ាងណាក្រៅតែពីចំណេញពេលវេលាធ្វើដំណើរ ផ្លូវល្បឿនលឿនក៏មានគុណសម្បត្ដិជាច្រើនទៀតផងដែរ។ យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឱ្យដឹងថា ផ្លូវល្បឿនលឿនដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពន្លឿនសេដ្ឋកិច្ចជាតិខ្មែរ ក្នុងនោះវាមានគុណសម្បត្តិមួយចំនួនដូចជា៖

១. សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោក​ទាំង​មូល​ ដូចជា ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។ បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជា​មា​គ៌ា​​ឆ្ពោះ​ទៅ​កាន់​​ពិភ​ពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាព​ផ្នែក​ភស្តុ​ភា​រ​​នៅក្នុង​ប្រទេសពិសេស ​ពីភ្នំពេញ​ទៅ​បណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស​។​

២. ពង្រឹង និងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា។ ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុង​ការទទួល​បន្ទុ​ក​​យានយន្ត​ធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង៕
78640866_751170618691686_257782408097562624_n