Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាសម្រេចបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២២ ក្នុងទំហំប្រាក់ស្មើនឹង៣០០លានដុល្លារ

Media LNN | Aug 25, 2022
កម្ពុជាសម្រេចបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២២ ក្នុងទំហំប្រាក់ស្មើនឹង៣០០លានដុល្លារ
Clinic narith

រាជរដ្ឋាភិបាលកម្ពុជា ជាសម្រេចបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ជាង១ទ្រីលានរៀល ឬស្មើនឹង៣០០លានដុល្លារអាមេរិក ដើម្បីធ្វើជាហិរញ្ញប្បទានគាំទ្រវិនិយោគសាធារណៈ និងស្តារផលិតភាពសេដ្ឋកិច្ចឡើងវិញ ឆ្លើយតបនឹងបរិការណ៍នៃផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះកាលបរិច្ឆេទថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២២ ដែលត្រូវបានផ្សព្វ ផ្សាយនៅថ្ងៃទី២៥ ខែសីហានេះ បានឱ្យដឹងថា ការបោះ ផ្សាយលក់មូលបត្ររដ្ឋជា លើកដំបូងនេះ នឹងអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ ដោយក្នុងមួយប័ណ្ណ មានតម្លៃ១លានរៀល និងជាប្រភេទមូលបត្រឥណប្រតិ ទាន១ឆ្នាំ , ៣ឆ្នាំ, និង៥ឆ្នាំ។ មូលបត្រឥណប្រតិទាន១ឆ្នាំ មានទំហំបោះផ្សាយតម្លៃ ២០០ប៊ីលានរៀល ខណៈឥណប្រតិទាន ៣ឆ្នាំមានទំហំបោះផ្សាយ៨០០ប៊ីលានរៀល និងឥណប្រតិទាន៥ឆ្នាំ មានទំហំបោះផ្សាយតម្លៃ២០០ប៊ីលានរៀល។

សូមបញ្ជាក់ថា មូលបត្ររដ្ឋ គឺជាឧបករណ៍ហិរញ្ញវត្ថុ ដែលបង្កើតឡើងបម្រើដល់ការកៀរ គរហិរញ្ញប្បទានទាំងក្នុងស្រុក និងក្រៅស្រុកពីវិស័យឯកជន សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា វិនិយោគិនមូលបត្ររដ្ឋ នឹងទទួលបានការលើកទឹកចិត្តពន្ធដារដោយការកាត់បន្ថយពន្ធកាត់ទុក៥០ភាគរយលើការប្រាក់បានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋ សម្រាប់រយៈពេល៣ឆ្នាំ ព្រមទាំងទទួលបានការលើកទឹកចិត្តក្នុងវិស័យធនាគារដូចជា៖ ទទួលស្គាល់ការថ្លឹងហានិភ័យសូន្យភាគរយចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទនីយភាព៕

5AB78195-BCAA-4316-BFCA-9DC162F

301349191_449748287197067_5852604217145595323_n