Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុន ហ្វេសប៊ុក យល់ព្រមក្នុងការដោះស្រាយបណ្តឹងករណីឯកជនភាព

Media LNN | Aug 27, 2022
ក្រុមហ៊ុន ហ្វេសប៊ុក យល់ព្រមក្នុងការដោះស្រាយបណ្តឹងករណីឯកជនភាព
Clinic narith

ក្រុមហ៊ុន Meta Facebook ឬ ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក បានមានគោលការព្រមព្រៀងក្នុងការដោះស្រាយពាក្យបណ្តឹងមួយនៅក្នុងតុលាការសហព័ន្ធសាន់ហ្វ្រានស៊ីស្កូ។ ដែលបណ្តឹងនោះទាមទាររកការខូចខាតដែលបណ្តាលឲ្យភាគីទី៣ ដោយរួមទាំង Cambridge Analytica របស់អង់គ្លេសអាចចូលទៅកាន់ទិន្នន័យ ឬ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក។

នៅក្នុងលិខិតសុំពន្យារពេលដល់តុលាការដោយសុំទុកពេល ៦០ ថ្ងៃ សម្រាប់ឲ្យមេធាវីនៃភាគីដើមបណ្តឹងទាំងពីរ និងខាងភាគីចុងបណ្តឹងគឺក្រុមហ៊ុនហ្វេសប៊ុកមានពេលក្នុងការបញ្ចប់ដំណោះស្រាយជាលាយលក្ខណ៍អក្សរ កាលពីថ្ងៃសុក្រនោះ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលត្រូវដោះស្រាយសម្រាប់ការខូចខាតនោះទេ។

គួររំឭកផងដែរថា បណ្តឹងដែលមានអាយុកាល៤ឆ្នាំមួយនេះ បានចោទថា ហ្វេសប៊ុកបានរំលោភច្បាប់ឯកជនភាពរបស់អ្នកប្រើប្រាស់ ដោយចែករំលែកព័ត៌មានរបស់អ្នកប្រើជាមួយភាគីទី៣ ដោយភាគីទីបីក្នុងករណីនេះ គឺភ្នាក់ងារប្រឹក្សានយោបាយអង់គ្លេស ដែលមានឈ្មោះថា Cambridge Analytica

ប្រភព៖ ស៊ីអិនអេ

ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ