ចាប់ផ្តើមពីគ្រោះរាំងស្ងួត រហូតដល់គ្រោះទឹកជំនន់ ក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីនៃឆ្នាំនេះ។ គិតត្រឹមខែសីហានេះ ប្រទេសក្នុងតំបន់អាស៊ីចំនួន ៣ បានទទួលរងគ្រោះធ្ងន់ធ្ងរដោយសារតែគ្រោះធម្មជាតិ។
ប៉ាគីស្ថាន
មនុស្ស ៣៣ លាននាក់ ស្មើនឹង ម្នាក់ក្នុងចំណោម៧នាក់នៅប៉ាគីស្ថាន បានទទួលផលប៉ះពាល់គ្រោះទឹកជំនន់ ដែលបានបំផ្លាញផ្ទះជាច្រើនលានខ្នង។ មនុស្សជាង១ពាន់នាក់បានបាត់ជីវិត និងជាង១ពាន់នាក់ផ្សេងទៀតបានរងរបួស។ ដំណាំ ជាង ៨១០,០០០ ហិកតាដែលបានប្រមូលផលហើយត្រូវបានទឹកហូរនាំទៅអស់។ ផ្លូវជាង ៣,១០០ គ.ម ត្រូវបានបំផ្លាញ និងយ៉ាងហោចស្ពានចំនួន ១៤៩ ខ្សែក៏ត្រូវបានទឹកជំនន់ហូរនាំទៅបាត់។
កូរ៉េខាងត្បូង
កូរ៉េត្បូង ក៏ត្រូវបានលិចលង់ដោយភ្លៀងដ៏ខ្លាំងដែរ។ ភ្លៀងដ៏ខ្លាំងនោះបានបង្កើតជាទឹកជំនន់ ហើយក៏ថាមពលអគ្គិសនីក៏ត្រូវក៏បានកាត់ផ្តាច់ដែរ នៅមួយផ្នែកនៃទីក្រុងសេអ៊ូល។ យ៉ាងហោចណាស់មនុស្ស ១២ នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានបាត់ខ្លួន។
ប្រទេសចិន
ភាគខាងត្បូងនៃប្រទេសចិនបានជួបប្រទះនឹងគ្រោះរាំងស្ងួត ជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំងដែលមិនធ្លាប់កើតមានក្នុងរយៈពេលជាង ៦០ឆ្នាំ។
អាកាសធាតុក្តៅខ្លាំងនេះ បានធ្វើឲ្យកប៉ះពាល់ដល់មនុស្ស ៣៧០លាននាក់ដែលរស់នៅជិតប្រភពទឹក ហើយរោងចក្រផលិតកម្មជាច្រើនក៏ត្រូវបានផ្អាកការងារមួយរយៈ។
ប្រភព៖ ស៊ីអិនអេ
ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ