Alynana Media Cambodia
Icon Collap
clinic narit

អ្នកនាំពាក្យក្រសួងការបរទេស បំភ្លឺលើរបាយការណ៍ជនបរទេស ត្រូវបានបោកបញ្ឆោត មកធ្វើការខុសច្បាប់នៅកម្ពុជា

Admin Alynana | Sep 09, 2022
អ្នកនាំពាក្យក្រសួងការបរទេស បំភ្លឺលើរបាយការណ៍ជនបរទេស ត្រូវបានបោកបញ្ឆោត មកធ្វើការខុសច្បាប់នៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំភ្លឺលើរបាយការណ៍ទាក់ទង​​​នឹងករណី​​​ជនបរទេសដែលត្រូវបានល្បួង/បោកបញ្ឆោត ឱ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា។

 សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា ដើម្បីជាការបំភ្លឺទៅលើរបាយការណ៍មួយចំនួនទាក់ទងនឹងករណីជនបរទេស ដែលត្រូវបានលួង/បោក បញ្ឆោត ឲ្យមកធ្វើការដោយខុសច្បាប់នៅកម្ពុជា ជាពិសេសអំពី «ភាពធ្ងន់ធ្ងរ» នៃបញ្ហានេះ និង «ស្ថានភាពដ៏អាក្រក់» ដែលជនរងគ្រោះទទួលរង ហើយដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីជួយសង្គ្រោះជនរងគ្រោះ ក្នុងការ ប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ ដែលបាននិងកំពុងកើតឡើងនៅគ្រប់ ទីកន្លែងក្នុងពិភពលោក អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបង្ហាញ ជូនជ្រុងម្ខាងទៀតនៃរឿងរ៉ាវនេះ ដោយផ្អែកលើរបាយការណ៍នានាពីប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស និងបរទេសមួយចំនួន៕

ខាងក្រោមនេះ ជាការបំភ្លឺដែល LNN News ទទួលបាន៖