ការ៉ាឈី ប្រទេសប៉ាគីស្ថាន៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃសុក្រ (១៦ កញ្ញា) ថា មនុស្សជាង ៩០.០០០ នាក់ត្រូវបានទទួលការព្យាបាលសម្រាប់ជំងឺឆ្លង និងជំងឺដែលឆ្លងដោយសារទឹកក្នុងមួយថ្ងៃនៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ខណៈដែលចំនួនអ្នកស្លាប់សរុបពីទឹកជំនន់បានកើនឡើងលើសពី ១,៥០០នាក់ ។
យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្ត Sindh ភាគខាងត្បូងដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា តំបន់ទឹកជំនន់បានឆ្លងមេរោគជាច្រើនរួមមានជំងឺគ្រុនចាញ់ គ្រុនឈាម រាគ និងបញ្ហាស្បែក។
តាមរយៈរបាយការណ៍ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ក៏បានបញ្ជាក់ពីករណីជំងឺគ្រុនចាញ់ចំនួន ៥៨៨ ជាមួយនឹងការសង្ស័យផ្សេងទៀត ១០,៦០៤ ករណី, ជំងឺរាគរូសមាន ១៧,៩៧៧ ករណី និងជំងឺស្បែក ២០,០៦៤ ករណី។ អ្នកជំងឺសរុបចំនួន ២.៣ លាននាក់ត្រូវបានព្យាបាលចាប់តាំងពីថ្ងៃទី ១ ខែកក្កដា នៅក្នុងទីវាល និងមន្ទីរពេទ្យចល័តដែលបង្កើតឡើងនៅក្នុងតំបន់ទឹកជំនន់។
ភ្លៀងធ្លាក់មូសុងនៅភាគខាងត្បូង និងភាគនិរតីនៃប្រទេសប៉ាគីស្ថាន និងការរលាយទឹកកកនៅតំបន់ភាគខាងជើងបានបង្កជាទឹកជំនន់ដែលបានប៉ះពាល់មនុស្សជិត ៣៣ លាននាក់ក្នុងប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២២០ លាននាក់។ ទឹកជំនន់នេះដែរបាន បំផ្លាញផ្ទះសម្បែង ដំណាំ ស្ពាន ផ្លូវថ្នល់ និងសត្វពាហនៈក្នុងការខូចខាតនោះតាមការប៉ាន់ស្មានជាទឹកប្រាក់គឺអាចមានចំនួន ៣០ ពាន់លានដុល្លារ។ .
អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១.៥០៨ នាក់ ក្នុងនោះមានកុមារ ៥៣៦ នាក់ និងស្ត្រី ៣០៨ នាក់។
មនុស្សរាប់សែននាក់ដែលត្រូវបានជម្លៀសចេញកំពុងត្រូវការជំនួយយ៉ាងធ្ងន់ធ្ងរលើផ្នែកអាហារ ទីជម្រក ទឹកស្អាត បង្គន់អនាម័យ និងថ្នាំពេទ្យ។ មនុស្សជាច្រើនបានដេកនៅទីចំហក្បែរផ្លូវខ្ពស់ៗ។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្យល់មូសុងដ៏ខ្លាំងដែលបានបង្កឲ្យមានការលិចលង់យ៉ាងសន្ធឹកសន្ធាប់នៃប្រទេសប៉ាគីស្ថាននេះ គឺជាព្រឹត្តិការណ៍មួយក្នុងពេលរយឆ្នាំដែលទំនងជាធ្វើឱ្យកាន់តែមានភាពតានតឹងកាន់តែខ្លាំងឡើងដោយសារការប្រែប្រួលអាកាសធាតុ។