Alynana Media Cambodia
Icon Collap
clinic narit

រយៈពេលត្រឹមតែ ២ថ្ងៃ មានយានយន្តជាង ២ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនមួយនេះ

Admin Alynana | Oct 03, 2022
រយៈពេលត្រឹមតែ ២ថ្ងៃ មានយានយន្តជាង ២ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនមួយនេះ
Clinic narith

(ភ្នំពេញ)៖ គិតត្រឹមរយៈពេល២ថ្ងៃ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកឲ្យធ្វើចរាចរណ៍​បណ្ដោះអាសន្ន មានយានយន្តជាង ២ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវ​ល្បឿនលឿនមួយនេះ។
60d2e5c433f7d94525610c72ca16321f

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ បណ្ដាញផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា នៅថ្ងៃទី២នៃការដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ន​ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ​មានរថយន្តធ្វើចរាចរណ៍រហូតជាង១ម៉ឺន៤ពាន់៣រយគ្រឿង ដែល​អត្រានេះ មានការកើនឡើងប្រមាណ ៥០ភាគរយ បើប្រៀបធៀបទៅនឹងថ្ងៃទី១ ដែលមានចំនួន​ប្រមាណជា ៩ពាន់គ្រឿងតែប៉ុណ្ណោះ។
539cafd5a29b26e9cec0b6ad5b8c52a3

លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ចំពោះបញ្ហាដែលអ្នកដំណើររកកិច្ច​អន្តរាគមន៍​តាមរយៈការ​ហៅ​ទូរស័ព្ទចូល ក៏មានការកើនឡើងជាងថ្ងៃទី១ផងដែរ គឺពី៣០ករណី ឡើងមក៥០ករណី។

លោក បានឲ្យដឹងដែរថា នៅថ្ងៃទី២នៃការដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ​មន្ត្រីនគរបាលបានធ្វើការអន្តរាគមន៍​ចំនួន ​៣៦ករណី ដែលមានករណីល្មើស​ប្រមាណ ១០ករណី ភាពច្រើនគឺអ្នកប្រើប្រាស់ផ្លូវបានល្មើសដូចជា ​ចតនៅគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ដើម្បី​ថតរូប ឬក៏ធ្វើសកម្មភាពផ្សេងៗ​ ដែលអាចបង្កទៅជាគ្រោះថ្នាក់បាន ប៉ុន្តែមិនទាន់មានគ្រោះថ្នាក់​ណាមួយកើតឡើងនៅឡើយទេ។ ក្រៅពីនេះ ក៏មានករណីបញ្ហាយានយន្តដូចជា រថយន្តរលត់ ធ្លាយ​ធុងទឹក ហើយនឹងបញ្ហាសំបកកង់យានយន្ត ​ដែលមានការបែកកង់ជាដើមក្ដី ដែលបញ្ហាទាំងអស់នេះ​សុទ្ធតែជាកត្តាដែលអាចឈានទៅរកការបង្កនូវគ្រោះថ្នាក់ចរាចរណ៍បាន ដូច្នេះហើយ ក្នុងនាម​ក្រសួង​សាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមុន​នឹងឡើងលើផ្លូវ​ល្បឿន​លឿន ត្រូវពិនិត្យមើលឲ្យបានសព្វជ្រុងជ្រោយទៅ​លើបច្ចេកទេសយានយន្ត សំបកកង់​យានយន្ត ​ប្រេងម៉ាស៊ីន ​ទឹកនៅក្នុងធុងទឹក ​សូម្បីតែប្រេងឥន្ធនៈជាដើមក្ដី ​ហើយសូមអ្នកបើកបរ​យានយន្ត​ដែលបើកលើផ្លូវល្បឿនៗ​ត្រូវតែមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ ដែលហៅថា ឆៀក​ឲ្យបានត្រឹមត្រូវនៅក្នុងសុពលភាព ​អ្នកបញ្ជាយានយន្តក៏ត្រូវតែមានប័ណ្ណបើកបរផងដែរ ដែល​នេះ​គឺ​ជាការចូលរួមជាទំនួលខុសត្រូវសង្គមមួយ ​តាមរយៈការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
photo_2022-10-03_12-35-40

សូមបញ្ជាក់ថា ​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកឲ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន​រយៈពេល​មួយ​ខែតុលា ​ដោយឥតបង់ប្រាក់ ​ក្នុងនោះដែរសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរ​កម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ​ លើសពីនេះទៅទៀត​ក៏មាន​យានយន្តដឹកជញ្ជូនបានធ្វើចរាចរណ៍លើផ្លូវនេះដែរ។ ​ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឲ្យ​អ្នក​បើកបរ និងអ្នករួមដំណើរទាំងអស់ចូលរួមសហការក្នុងការស្វែងយល់​ឲ្យបានល្អិតល្អន់ពីសេចក្តី​ណែនាំ ​និងអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌក្នុង​ការបើកបរ​លើផ្លូវនេះ ហើយជាពិសេស​ត្រូវចូលរួម​គោរពច្បាប់ចរាចរណ៍៕