Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាសម្តែងការព្រួយបារម្ភ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចមីស៊ីលនាថ្ងៃនេះ

Admin Alynana | Oct 05, 2022
កម្ពុជាសម្តែងការព្រួយបារម្ភ ក្រោយកូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចមីស៊ីលនាថ្ងៃនេះ
Clinic narith

ភ្នំពេញ ៖ កម្ពុជាបានសម្តែងការព្រួយបាម្ភបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បង​នូវកាំជ្រួចមីស៊ីល​ផ្លោង​នាថ្ងៃទី៤ ខែតុលានេះ ខណៈការបាញ់នេះបានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាតិ ដូច្នេះកម្ពុជាសូមធ្វើការអំពាវនាវឲ្យប្រទេសមួយនេះអនុវត្តឲ្យបាន​ត្រឹមត្រូវរាល់​សេចក្តីសម្រេចរបស់យូអិនផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញនៅយប់ថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្រសួងការបរទេសកម្ពុជា សម្តែងការព្រួយបារម្ភចំពោះ​ការបាញ់សាកល្បង​កាំជ្រួចមីស៊ីលផ្លោង របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)នាពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ខណៈការបាញ់នេះ គឺជាការរំលោភ​មួយទៀតលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាចបង្កឲ្យមានភាពតានតឹង និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

 តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសកម្ពុជាក៏បានអំពាវនាវដល់សាធារណរដ្ឋប្រជា-មានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ហើយអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ និងបង្កើតបរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចា៦ភាគីឡើងវិញ ដែលអាចនាំមកនូវការរំសាយអាវុធនុយក្លេអ៊ែរនៃឧបទ្វីបកូរ៉េ ដែលពេញលេញ អាចផ្ទៀងផ្ទាត់បាន មិនអាចវិលត្រឡប់ថយក្រោយ និងដោយសន្តិវិធី៕