Alynana Media Cambodia
Icon Collap
clinic narit

បំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័ន ត្រូវបានប្រទះឃើញនៅក្រោមដើមស្រឡៅនៅក្បែរអង្គរធំ

Admin Alynana | Oct 05, 2022
បំណែកចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័ន ត្រូវបានប្រទះឃើញនៅក្រោមដើមស្រឡៅនៅក្បែរអង្គរធំ
Clinic narith
​កាលពី​ពេលថ្មីៗនេះ​មានការ​ប្រទះឃើញ​ដោយចៃដន្យ​នូវ​ក្បាល​នាគ​ចំនួន​១​ធ្វើ​ពី​ថ្ម​ភក់​ស្ថិត​ក្នុង​រចនាបថ​បាយ័ន​ ​នៅ​ពេល​ដើម​ស្រឡៅ​ធំ​មួយ​ដើម​បាន​ដួល​រលំ​ ​បណ្តាល​ឱ្យ​បំណែក​ក្បាល​នាគ​ដែល​កប់​ក្នុង​ដី​ជា​យូរឆ្នាំហើយ​ ​ត្រូវ​បាន​ផុស​ឡើង​តាម​ឬ​ស​ឈើ​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​បរិវេណ​វត្ត​ទេពប្រណម្យ​ ​អតីត​រាជធានី​អង្គរធំ​។

តាមការបញ្ជាក់ពីលោក​ ​ឈូក​ សុ​ម៉ា​ឡា ​ប្រធានក្រុមចុះបញ្ជីវត្ថុ​សិល្បៈ ​នាយកដ្ឋានអភិរក្សប្រាសាទ​ ​និងបុរាណវិទ្យា​ ​នៃអាជ្ញាធរជាតិអប្សរាបាន​ឱ្យ​ដឹងថា​ ​«បំណែកក្បាលនាគនេះ​ ​បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ​ ​ហើយជាក់ស្តែង​ ​ដើមស្រឡៅដែលដុះពីលើមិនមានកែវធំ​ ​ទើបពេលភ្លៀងជោគជាំ​ ​ដីជ្រាយ​ ​ធ្វើ​ឱ្យ​ដួលរលំ​ ​និងផុសក្បាលនាគដែលឈើដុះចាក់ស្រេះមកជាមួយតែម្តង»​ ​លោក​ សុ​ម៉ា​ឡា ​បន្តថា​ ​បំណែកក្បាលនាគនេះ​ ​មានត្រឹមតែនាគមកក្បាលខាងលើដែលមាន​ ​បណ្តោយ​.​ម៉ែត្រ​ ​ទទឹងម៉ែត្រ​ ​និង​ម្រាស់​​.​ម៉ែត្រ​ ​បំណែកសត្វគ្រុឌជិះលើក្បាលនាគ​ ​ស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើ​ ​ដោយបាក់បែកមុខនាគ​ ​និងជុំវិញសងខាង​ ​រីឯសត្វគ្រុឌវិញ​ ​ត្រូវបានបាក់ច្រមុះ​ ​និងដៃផ្នែកនៅខាងលើ​ ​រួមទាំងផ្នែកខ្លះនៃក្បាល

លោក​ ​ឈូក​ សុ​ម៉ា​ឡា ​សន្និដ្ឋានថា​ ​បំណែកក្បាលនាគនេះអាច​​​យកចេញពីប្រាសាទបាយ័ន​ ​តែមិនដឹងថា​ ​យកមកទីតាំងនេះក្នុងគោលបំណងអ្វី​ ​និងពេលណានោះទេ​ ​បន្ថែមទៀតថា​ ​រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័ន​ ​ក្នុងរាជព្រះបាទជ័យវរ្ម័នទី​ ​ទ្រង់បានយកនាគ​ ​និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុង​សិល្បៈ​តែមួយ​ ​អាចជាព្រះអង្គចង់បង្ហាញពី​ស្សនៈ​បង្រួបបង្រួមសាសនារវាងព្រហ្ម​ណ៍​សាសនា​ ​និងព្រះពុទ្ធសាសនា​ ​ទើបព្រះអង្គ​ឱ្យ​ស្ថាបត្យករបញ្ចូលនាគ​ ​និងគ្រុឌនៅជាមួយគ្នា​ ​ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់


ដើម្បីរក្សាសុវត្ថិភាពនូវបំណែកក្បាលនាគនេះ​ ​ទើបអាជ្ញាធរជាតិអប្សរា​ ​សហការជាមួយនគរបាលការពារបេតិកភណ្ឌ​ ​ព្រមទាំងភ្នាក់ងារទេសចរណ៍​ ​ធ្វើកំណត់ហេតុ​ ​ប្រគល់ទទួលបំណែកចម្លាក់ខាងលើ​ ​យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម​ ​សី​នុ-​អង្គរ​ ​ដើម្បីចុះបញ្ជីទុកជាឯកសារ​ ​លាង​ម្អា​​ ​រក្សាទុកទៅតាមបច្ចេកទេស​ ​និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទងនឹងបំណែកក្បាលនាគនេះ​ ​ងាយស្រួលយកទៅដាក់នៅទីតាំងដើមវិញ​ ​បើមានការជួសជុលនៅទីតាំងដែលបានបាត់បង់នោះ