Alynana Media Cambodia
Icon Collap
clinic narit

សហគមន៍​ថៃ​នៅ​អាមេរិក​តក់ស្លុត​ជាខ្លាំងចំពោះ​ហេតុការណ៍​បាញ់ប្រហារ​សម្លាប់​មនុស្ស​ជិត ​៤០​នាក់​នៅ​ប្រទេស​ថៃ​

Admin Alynana | Oct 07, 2022
សហគមន៍​ថៃ​នៅ​អាមេរិក​តក់ស្លុត​ជាខ្លាំងចំពោះ​ហេតុការណ៍​បាញ់ប្រហារ​សម្លាប់​មនុស្ស​ជិត ​៤០​នាក់​នៅ​ប្រទេស​ថៃ​
Clinic narith

(​អាមេរិក)៖ អតីត​នគរបាល​ម្នាក់​ដែល​កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​ពាក់ព័ន្ធ​គ្រឿងញៀន បាន​សម្រុកចូល​មណ្ឌល​ថែទាំ​កុមារ​ពេល​ថ្ងៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ប្រទេស​ថៃ​សម្លាប់​កុមារ​រាប់​សិប​នាក់ និង​គ្រូបង្រៀន ក្រោយមក​បាន​បាញ់​ប្រហារ​លើ​មនុស្ស​ជាច្រើន​ទៀត មុន​ពេល​បាញ់សម្លាប់​ខ្លួន​ឯង។​

មនុស្ស​យ៉ាងហោចណាស់ ​៣៧​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ​។​ ការ​បាញ់ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន ​នៅ​ក្នុង​សហគមន៍​ថៃ​ធំ​បំផុត​របស់​ទីក្រុង Los Angeles មានការ​តក់ស្លុត​។​ ព្រះសង្ឃ​ព្រះនាម ព្រះ​វិទេស​ធម្ម​វុ​ន្ទ Phra Vides Dhammavond ព្រះ​ចៅ​អធិការ​នៅ​វត្ត​ថៃ (Wat Thai temple) ​ក្នុង​តំបន់ North Hollywood នៃ​ទីក្រុង Los Angeles រដ្ឋ California បាន​មាន​សង្ឃ​ដីកា​ថា មនុស្ស​គ្រប់គ្នា​បាន​តក់​ស្លុត ព្រោះ​ជា​រឿង​ដែល​នឹកស្មាន​មិន​ដល់ ពិសេស​កើតឡើង​ចំពោះ​កុមារ។ ហើយ​ហេតុការណ៍​នេះ​ក៏​ធ្វើ​ឲ្យ​ប្រទេស​ទាំងមូល​រន្ធត់​ផង​ដែរ​។​

​គ្រូបង្រៀន​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ថៃ PBS ថា ជនល្មើស​បាន​ចេញ​ពី​រថយន្ត ហើយ​ចាប់ផ្ដើម​បាញ់​ទៅលើ​បុរស​ម្នាក់​ដែល​កំពុង​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ខាងក្រៅ បន្ទាប់មក​បាន​បាញ់រះ​ជា​ច្រើន​គ្រាប់​ទៀត។​ ​អ្នក​ឃើញ​ហេតុការណ៍​ម្នាក់ទៀត​និយាយ​ថា បុគ្គលិក​មជ្ឈមណ្ឌល​ថែទាំ​កុមារ​បាន​ចាក់សោ​ទ្វារ ប៉ុន្តែ​ជនសង្ស័យ​បាន​បាញ់រះ​ចូល​ទៅ​ខាងក្នុង​។ ​ការ​ស្លាប់​ទាក់ទង​នឹង​ការ​បាញ់ប្រហារ​ក្នុង​ប្រទេស​ថៃ​ មាន​ចំនួន​ទាប​ជា​ប្រទេស​នានាដូចជាសហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល ប៉ុន្តែ​ខ្ពស់​ជាង​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​សិង្ហ​បុរី​ដែល​មាន​ច្បាប់​គ្រប់គ្រង​ការប្រើប្រាស់​អាវុធ​ដ៏​តឹងរ៉ឹង​៕
photo_2022-10-07_10-40-43 (2)