បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរួចមក បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋជាច្រើនបានសាទរនិងបានភ្លក់រសជាតិធ្វើដំណើរនៅលើផ្លូវល្បឿនលឿននេះជាច្រើន។ ការបើកដំណើរការនេះក៏បានធ្វើឱ្យមានកំណើនភ្ញៀវទេសចរនៅខេត្តព្រះសីហនុមានការកើនឡើងនាចុងសប្ដាហ៍ថ្ងៃសៅរ៍និងអាទិត្យ ដើមខែតុលានេះ មានចំនួនប្រមាណ១១ ០០០០នាក់។
ការកើនឡើងនៃអ្នកដំណើរនៅលើផ្លូវល្បឿនលឿននេះ ក្រសួងសាធារណ:ការនិងដឹកជញ្ជូន ក៏បានចេញសេចក្ដីណែនាំស្ដីពីការប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីឱ្យការបើកបរយានយន្តមានសណ្ដាប់ធ្នាប់និងសុវត្តិភាព។
ខាងក្រោមនេះគឺជាចំណុចនៃការណែនាំសំខាន់ដែលអ្នកបើកបរត្រូវដឹង៖
គួរបញ្ជាក់ដែរថា ក្រសួងសាធារណ:ការនិងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ព្រមទាំងមិនគិតប្រាក់សម្រាប់អ្នកធ្វើដំណើរក្នុងរយ:ពេលមួយខែដំបូង គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕