សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការដែលសម្តេចតាមប្តឹង សម រង្ស៉ី ដល់ប្រទេសបារាំង គឺទាមទារនូវភាពស្អាតស្អំរបស់សម្តេច។ សម្តេច បានថ្លែងអំណរគុណតុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ជូនសម្តេច។ សម្តេច បានបញ្ជាក់ទៀតថា សម្តេចពេញចិត្តចំពោះសាលក្រមរបស់តុលាការបារាំង ហើយស្វាគមន៍បើ សម រង្ស៉ី ប្តឹងបន្តទៅឧទ្ធរណ៍។
មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២