Alynana Media Cambodia
Icon Collap
clinic narit

គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញកសិផលរបស់កម្ពុជាមានទឹកប្រាក់ប្រមាណជាង ២.២ពាន់លានដុល្លារ

Admin Alynana | Oct 14, 2022
គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញកសិផលរបស់កម្ពុជាមានទឹកប្រាក់ប្រមាណជាង ២.២ពាន់លានដុល្លារ
Clinic narith

 

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នៅរយៈពេល៩ខែ ឆ្នាំ២០២២ ការនាំចេញកសិផលមានចំនួន ២ ២២៧.៥លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២២.៣លានដុល្លារអាមេរិក ស្មើនឹង៥.៨ភាគរយ។

ក្នុងចំណោមកសិផលផលដែលបាននាំចេញ ក្នុងនោះស្រូវនាំចេញមានតម្លៃ ៥០៣.៦លានដុល្លារអាមេរិក ថយចុះប្រមាណ ៩១.២លានដុល្លារអាមេរិក ស្មើនឹង១៥.៣ភាគរយ។ ការនាំចេញអង្ករមានតម្លៃ ២៩១.៥លានដុល្លារអាមេរិក កើនឡើងប្រមាណ៥.១លានដុល្លារអាមេរិក ស្មើនឹង១.៨ភាគរយ, ការនាំចេញកៅស៊ូនាំចេញមានតម្លៃ ២៧២.៨លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧លានដុល្លារអាមេរិក ស្មើនឹង២.៦ភាគរយ និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩.៧លានដុល្លារអាមេរិក កើនឡើង ២០១.៥លានដុល្លារអាមេរិក ស្មើនឹង២១ភាគរយ។

ឧកញ៉ា ហ៊ុន ឡាក់ ដែលជាអ្នកនាំចេញផលិតផលកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ កសិផលនាំចេញមានការកើនឡើង រួមមាន៖ អង្ករ ដំឡូងមីក្រៀម ដំឡូងមីស្រស់, កាកសំណលដំឡូងមី សណ្ដែកបាយ សណ្ដែកសៀង និងថ្នាំជក់ រួមទាំងកសិកផលមួយចំនួនទៀត។

លោកឧកញ៉ាបានបញ្ជាក់ថា «ចំពោះការនាំចេញផ្លែចេកស្រស់វិញ រយៈពេល៩ខែឆ្នាំនេះថយចុះ ១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ការធ្លាក់ចុះនេះ ដោយសារគោលនយោបាយសូន្យកូវីដរបស់ចិន។ រីឯការនាំចេញផ្លែស្វាយស្រស់វិញ ក៏មានការធ្លាក់ចុះជាង ២៦ភាគរយ ដោយសារគោលនយោបាយសូន្យកូវីដរបស់ចិន ការបិទខ្ទប់ព្រំប្រទល់វៀតណាម និងចិន បូករួមនឹងបញ្ហានៃតម្លៃដឹកជញ្ជូនទៅចិនហក់ឡើងខ្ពស់ ធ្វើឲ្យការនាំចេញផ្លែស្វាយត្រូវបានខកខាន ក្នុងការនាំចេញ»។

លោកឧកញ៉ាបានបន្ដថា ការនាំចេញផ្លែស្វាយស្រស់ធ្លាក់ចុះ ប៉ុន្ដែការនាំចេញដំណាប់ស្វាយបានកើនឡើង៤ភាគរយ ដោយបាននាំចេញទៅប្រទេសចិន, ថៃ, ហ្វីលីពីន, អាមេរិក និងប្រទេសដៃទៀតផងដែរ។

សម្រាប់ការនាំចេញរយៈពេល៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥៕