យោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២២ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាចំណែកព្យុះដែលមានឈ្មោះ នេសា(NESAT) រយៈពេលមួយសប្ដាហ៍ពេញ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។
តាមការបញ្ជាក់ពីក្រសួង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់សំខាន់ ៣ របស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន លាយឡំជាមួយផ្គរ រន្ទះ ខ្យល់កន្រ្ដាក់ផងដែរ ដែលក្នុងនោះរួមមាន៖
១.តំបន់ទំនាបកណ្ដាលតាមសេចក្តីជូនដំណឹងរបស់ក្រសួងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ស្ទើរតែគ្មានភ្លៀងបើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្ដារាជធានី ខេត្ត នៅភាគខាងក្រោមនិងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
២.តំបន់ខ្ពង់រាប
សម្រាប់តំបន់នេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយកផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
៣.តំបន់មាត់សមុទ្រ
តាមការបញ្ជាក់តំបន់នេះអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រាក់