(អ៊ុយក្រែន)៖ ពលរដ្ឋអ៊ុយក្រែននៅក្នុងរដ្ឋធានីរបស់ប្រទេសនេះបានបន្តធ្វើការ និងការទំនាក់ទំនងជាធម្មតានៅជុំវិញរដ្ឋធានីនេះកាលពីថ្ងៃចន្ទ ទោះបីជាពួកគេភ័យខ្លាចបន្ទាប់ពីការវាយប្រហារបន្ថែមទៀតពីយានដ្រូនក៏ដោយ។ អគារជាច្រើនរងការខូចខាត ហើយប្រជាពលរដ្ឋបានរត់ចូលទៅក្នុងស្ថានីយរថភ្លើងក្រោមដីនានារបស់រដ្ឋធានី Kyiv បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់លើកទី២ ក្នុងពេលជាច្រើនសប្ដាហ៍មកនេះ។
ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នកនៅមានជីវិតក្នុងរដ្ឋធានី Kyiv កាលពីថ្ងៃចន្ទ ក្រោយយានដ្រូនវាយប្រហារលើអគារលំនៅឋានមួយកន្លែងក្នុងរដ្ឋធានីនេះ។ ក្រុមអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ក្នុងការវាយប្រហារនេះ ហើយទីតាំងថាមពលរដ្ឋជាច្រើននៅក្នុងរដ្ឋធានីនេះក៏ត្រូវបានរងការវាយប្រហារដែរ។ យានដ្រូនទាំងនោះទំនងជារាប់បញ្ចូលទាំងយានដ្រូនអត្តឃាត Shaheds ផលិតដោយអ៊ីរ៉ង់។ ពលរដ្ឋក្នុងតំបន់ឈ្មោះ Snizhana Kutrakova បាននិយាយថា ខ្ញុំមានកូន ២នាក់ ហើយរៀងរាល់ព្រឹកតែងតែលាន់លឺសំឡេងខ្លាំងៗ ព្រោះតំបន់ដែលយើងរស់នៅនៅជិតស្ថានីយរថភ្លើង ដែលត្រូវបានរងការវាយប្រហារនោះ។
បន្ទាប់ពីការវាយប្រហារតាមអាកាសបញ្ចប់ ខ្ញុំបានត្រឡប់ទៅធ្វើការវិញ។ ខ្ញុំព្យាយាមស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន ប៉ុន្តែខ្ញុំបន្តនៅខាងក្រៅ។ ពលរដ្ឋម្នាក់ទៀតឈ្មោះ Andrii Samoilov ដែលទើបមកដល់រដ្ឋធានីនេះតាមរថភ្លើងបាននិយាយថា យើងមានការបារម្ភណាស់ ប៉ុន្តែយើងត្រូវតែជឿជាក់លើកងកម្លាំងរបស់យើង ហើយថាអ្វីគ្រប់យ៉ាងនឹងល្អ យើងមានសុវត្ថិភាព៕