Alynana Media Cambodia
Icon Collap
clinic narit

កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាព គឺត្រូវបានបន្តសុពលភាពរយៈពេល ១២០ថ្ងៃបន្ថែមទៀត

Admin Alynana | Nov 18, 2022
កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាព គឺត្រូវបានបន្តសុពលភាពរយៈពេល ១២០ថ្ងៃបន្ថែមទៀត
Clinic narith

(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែននិងតួកគីនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពឆ្លងកាត់សមុទ្រខ្មៅ ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី គឺត្រូវបានបន្តសុពលភាពរយៈពេល ១២០ថ្ងៃបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

អ៊ុយក្រែនគឺជាប្រទេសកំពូលមួយ ខាងនាំចេញគ្រាប់ធញ្ញជាតិ ប៉ុន្តែការនាំចេញបានជួបបញ្ហារាំងស្ទះ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី កាលពីចុងខែកុម្ភៈ។ មកដល់ខែកក្កដា កិច្ចព្រមព្រៀងរវាងភាគីជម្លោះ ត្រូវសម្រេចបានក្រោម ការសម្របសម្រួលរបស់តួកគី និងអង្គការសហប្រជាជាតិ (UN) ជាមួយគោលដៅបើកឡើងវិញ នូវការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន ពីកំពង់ផែចំនួន៣ ​នៅជាប់សមុទ្រខ្មៅ។

គួរបញ្ជាក់ថា មុនការបន្តសុពលភាព កិច្ចព្រមព្រៀងខាងលើ នឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ចាប់តាំងពីដើម​ខែសីហាមក ផលិតផលកសិកម្មសរុបប្រហែល ១១.១លានតោន ត្រូវបានដឹកជញ្ជូនចេញពីអ៊ុយក្រែន តាមសមុទ្រខ្មៅ ក្នុងនោះរួមមានទាំងពោត ៤.៥លានតោន និងស្រូវសាលី៣.២លានតោន៕