Alynana Media Cambodia
Icon Collap
clinic narit

មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារតាមអាកាសរបស់ទួរគីនៅស៊ីរី "គំរាមកំហែងដោយផ្ទាល់" ដល់បុគ្គលិកអាមេរិក

Admin Alynana | Nov 24, 2022
មន្ទីរបញ្ចកោណបាននិយាយថា ការវាយប្រហារតាមអាកាសរបស់ទួរគីនៅស៊ីរី "គំរាមកំហែងដោយផ្ទាល់" ដល់បុគ្គលិកអាមេរិក
Clinic narith

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់តួកគី នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី បានបង្កការគំរាមកំហែងដល់សុវត្ថិភាពយោធាអាមេរិក និងធ្វើឱ្យស្ថានភាពកាន់តែតានតឹងប៉ះពាល់ដល់ភាពរីកចម្រើននៃយុទ្ធការប្រយុទ្ធពួក ISIS ជាច្រើនឆ្នាំ មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយអ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ៍ត្រីកងទ័ពអាកាសអាមេរិក លោក ផាត រ៉ៃដឺ (Pat Ryder) បានគូសបញ្ជាក់ដូច្នេះថា «ការវាយប្រហារតាមផ្លូវអាកាសកាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសស៊ីរី បានគំរាមកំហែងដោយផ្ទាល់ដលើសុវត្ថិភាពយោធាអាមេរិក ដែលកំពុងបំពេញភារកិច្ច នៅស៊ីរី ក្រោមកិច្ចសហការជាមួយដៃគូក្នុងតំបន់ ដើម្បីកម្ចាត់ពួក ISIS និងថែទាំមន្ទីរឃុំឃាំងដែលឃុំខ្លួនអ្នកទោស ISIS រាប់ពាន់នាក់»។ លោក រ៉ៃដឺបន្ថែមថា ស្ថានភាពតានតឹងបច្ចុប្បន្នក៏នឹងគំរាមកំហែងផងដែរដល់ ភាពរីកចម្រើននៅក្នុងការប្រយុទ្ធប្រឆាំងពួក ISIS នៅក្នុងតំបន់ ក្នុងពេលប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ឱ្យដឹងថាទីក្រុងអង់ការ៉ាកំពុងពិចារណាបញ្ជូនកងទ័ពថ្មើរជើង ដឹកនាំប្រតិបត្តិការប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃើដ PKK ដែលតួកគីចាត់ទុកថាជាក្រុម ភេរវករ។

គួរបញ្ជាក់ថា កងទ័ពអាមេរិកប្រហែលជា ៩០០នាក់ ត្រូវបានគេរាយការណ៍ថាកំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ជាពិសេសនៅក្នុងតំបន់ភាគឦសាន ដើម្បី សហការជាមួយកងកម្លាំងប្រជាធិបតេយ្យស៊រី (SDF) ដឹកនាំដោយក្រុមអ្នកប្រយុទ្ធឃើដ YGP ដើម្បីប្រយុទ្ធប្រឆាំងជាមួយ ISIS ដែលនៅសេសសល់៕