Alynana Media Cambodia
Icon Collap
clinic narit

​​ប្រទេស​ចិននៅតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​វិធានការ​រឹតត្បិត​ត្រូវបាន​បន្ធូរបន្ថយ​ក្ដី

Admin Alynana | Dec 12, 2022
​​ប្រទេស​ចិននៅតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​វិធានការ​រឹតត្បិត​ត្រូវបាន​បន្ធូរបន្ថយ​ក្ដី
Clinic narith

(​ចិន)៖ ប្រជាជន​នៅ​ប្រទេស​ចិននៅតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា ទោះបីជា​​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​គោលនយោបាយ​ «​គ្មាន ​Covid»​ ដ៏​តឹងរ៉ឹង​របស់ខ្លួន​កាលពី​សប្តាហ៍​មុន​ក៏ដោយ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​និយាយថា ចំនួន​មធ្យម​នៃ​ការស្នើសុំ​រថយន្ត​សង្គ្រោះបន្ទាន់​នៅ​ទីក្រុង​ប៉េកាំ​ង ​បាន​កើន​ឡើងដល់ ៦ដង​។ អាជ្ញាធរ​តំបន់កំពុង​ជំរុញ​ឱ្យ​អ្នកជំងឺ​គ្មាន​រោគសញ្ញា ​និង​អ្នក​ទាំងឡាយណា​ដែលមាន​រោគសញ្ញា​ស្រាល ឱ្យ​ចៀសវាង​កុំ​ស្នើសុំ​រថយន្ត​សង្គ្រោះបន្ទាន់​។​ ​នៅ​ភាគ​កណ្តាល​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃអាទិត្យ​អ្នក​ថ្មើរជើង ​ឬ​រថយន្ត​មួយចំនួន​អាច​ត្រូវបាន​មើលឃើញ ដែល​ជាការ​បង្ហាញថា​ មនុស្ស​ជាច្រើន​ទៀត​នៅមាន​ការស្ទាក់ស្ទើរ​ដែល​ត្រូវ​ចេញទៅ​ក្រៅ ​ដោយសារតែ​ការភ័យខ្លាច​នៃ​ការឆ្លង​វីរុស​នេះ​។

​អាជ្ញាធរ​កំពុង​បន្ធូរបន្ថយ​ដ៏​ឆាប់រហ័ស​ជុំវិញ​ការព្រួយបារម្ភ​ចំពោះហានិភ័យ​នៃ​ការឆ្លង ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​គោលនយោបាយ «​គ្មាន Covid»។ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន បានចេញ​ផ្សាយ​បទសម្ភា​ស​ន៍​ជាមួយ​អ្នកជំនាញ​ខាង​ជំងឺឆ្លង​ដែល​បាន​បញ្ជាក់ថា ​ប្រមាណ ៩៩% ​នៃ​អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី Omicron នឹង​ជាសះស្បើយ​ឡើងវិញ​ក្នុង​រយៈពេល​ ៧​ថ្ងៃ៕​