Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកស្លាប់​ដោយសារ​ព្យុះ​ព្រិល​តំបន់​អាក​ទិ​ក​ជា​ប្រវត្តិសាស្ត្រ​កើនឡើង​ដល់ ​៣៨​នាក់​នៅ​អាមេរិក​ និង​កាណាដា​

Admin Alynana | Dec 26, 2022
អ្នកស្លាប់​ដោយសារ​ព្យុះ​ព្រិល​តំបន់​អាក​ទិ​ក​ជា​ប្រវត្តិសាស្ត្រ​កើនឡើង​ដល់ ​៣៨​នាក់​នៅ​អាមេរិក​ និង​កាណាដា​
Clinic narith

(​អាមេរិក)៖ មនុស្ស​យ៉ាងហោចណាស់​ ៣៨​នាក់​ស្លាប់​រហូតមក​ដល់ពេលនេះ ដោយសារ​ព្យុះ​ព្រិល​តំបន់​អាក​ទិ​ក​ដ៏​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រដែល​បាន​បន្ត​គ្របដណ្ដប់​សហរដ្ឋអាមេរិក និង​កាណាដា​។

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស ​៣៤​នាក់​បាន​ស្លាប់​នៅ​ទូទាំង​សហរដ្ឋអាមេរិក ក្នុងនោះ​តំបន់​ដែល​រង​ការវាយប្រហារ​ខ្លាំងក្លា​បំផុតគឺ​ទីក្រុង Buffalo ក្នុង​រដ្ឋ New York។ ​អ្នកស្លាប់ ​៤​នាក់​ផ្សេងទៀតនៅក្នុង​ប្រទេស​កាណាដា នៅពេល​រថយន្តក្រុង​មួយគ្រឿង​បាន​ក្រឡាប់​នៅលើ​ផ្លូវ​គ្របដណ្ដប់​ដោយ​ទឹកកក​ជិត​ទីក្រុង Merritt ក្នុង​ខេត្ត British Columbia ភាគ​ខាងលិច​ប្រទេស​នេះ​។ ព្យុះ​នេះបាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​រយៈពេល​ជាច្រើន​ថ្ងៃ ប៉ុន្តែ​ចរន្តអគ្គិសនីត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​ជា​បណ្ដើរៗ​បន្ទាប់ពី​បាន​ដាច់។

​សារព័ត៌មាន AP បាន​រាយការណ៍​ថា អ្នកប្រើប្រាស់​ជាង ​២០០.០០០​នាក់គ្មាន​អគ្គិសនី​ប្រើប្រាស់គិត​ត្រឹម​រសៀល​ថ្ងៃអាទិត្យ ដែល​បាន​ធ្លាក់ចុះ​ពី​កម្រិត​ខ្ពស់បំផុត​ចំនួន ១.៧​លាន​នាក់។ ​ជើងហោះហើរ​រាប់ពាន់​ត្រូវបាន​លុបចោល ដែល​បាន​រារាំង​មនុស្ស​ជាច្រើន​មិនបាន​ជួបជុំ​គ្រួសារ​ថ្ងៃបុណ្យ​ណូអែល​។ ​ជនជាតិ​អាមេរិក​ជាង ​៥៥​លាន​នាក់​នៅតែ​ស្ថិតក្រោម​ការណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​ខ្លាំងកាលពី​ថ្ងៃអាទិត្យ​៕