(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤-១០ ខែមករា ឆ្នាំ២០២៣។
ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលដូចតទៅ៖
* ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប សកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។
* ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រ ពីមធ្យមទៅបង្គួរផងដែរ។
ជាមួយគ្នានេះ ក្រសួងជំរុញឲ្យមានការប្រុងប្រយ័ត្ន ពិសេសតំបន់សមុទ្រ៕