Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនលំដាប់អន្ដរជាតិ ត្រៀមបើករោងចក្រដំឡើងម៉ូតូថ្មីនៅកម្ពុជា

Admin Alynana | Jan 17, 2023
ក្រុមហ៊ុនលំដាប់អន្ដរជាតិ ត្រៀមបើករោងចក្រដំឡើងម៉ូតូថ្មីនៅកម្ពុជា
Clinic narith

(ភ្នំពេញ)៖ ក្រុមហ៊ុន Startec Dynamics Cambodia នឹងបង្ហាញរូបរាងម៉ូតូដ៏ទំនើប តាមស្តង់ដារអន្តរជាតិនៅកម្ពុជា ក្នុងពេលឆាប់ៗនេះ។ យីហោម៉ាក «Calypso» នឹងក្លាយទៅជាម៉ូតូដែលក្រុមហ៊ុនផលិតមុនដំបូងគេបង្អស់ ហើយម៉ូឌែលពីរប្រភេទដែលនឹងចេញជាផ្លូវការក្នុងខែមករា ឆ្នាំ២០២៣នេះគឺ Nijia 110 និង Xplorer 150។

2R3A4960 (1)

Startec Dynamics Cambodia គឺជាសាខារបស់ Startec Dynamics Incorporation ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិ មានឯកទេសទៅលើផ្នែក R&D សម្រាប់វិស័យឧស្សាហកម្មម៉ូតូ។​​ថ្មីៗនេះ ពួកគេបានធ្វើការសាកល្បងដំណើរការម៉ាស៊ីន បច្ចេកវិទ្យា ព្រមទាំងភាពធន់នៃម៉ូតូថ្មីយីហោ Calypso នេះផងដែរ។​ដោយត្រូវបានបង្កើតឡើងតាមស្តង់ដារអន្តរជាតិ ពួកគេត្រូវបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់​ និងមានគោលបំណងបង្កើតខ្លួនជាម៉ាកយីហោថ្មី​នៅក្នុងវិស័យម៉ូតូកង់២ ។​

2R3A5163

លោក Ivan Ting គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ស្តាថេក ឌីណាម៉ិច ខេមបូឌា មានប្រសាសន៏ថា ក្រុមហ៊ុនបានធ្វើតេស្តសាកល្បងសមត្ថភាពរបស់ម៉ូតូ​ Calypso ទាំងពីរម៉ូឌែល ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃម៉ាស៊ីន នៅគ្រប់សភាពផ្លូវ និងភាពធន់នៃម៉ូតូ។​​ ដើម្បីជម្រុញម៉ាស៊ីនទាំងពីរប្រភេទនេះអោយទៅដល់គោលដៅដែលបានកំណត់ ក្រុមហ៊ុនក៏​​បានទៅ Yamamoto Circuit Cambodia របស់អ្នកឧញ៉ា ម៉ុង ឫទ្ធី។ ហើយម៉ូតូ Calypso របស់យើងបានធ្វើការយ៉ាងល្អ​! ម៉ាស៊ីនបានរុញទៅដល់កម្រិតអតិបរមា​ ដើម្បីធានាបាននូវភាពធន់ និងដំណើរការរបស់វា។​នៅក្រោមអាកាសធាតុក្តៅ ប្រព័ន្ធទឹកត្រជាក់បានបង្ហាញពីប្រសិទ្ធភាពរបស់វា​ ហើយម៉ូតូទាំងពីរប្រភេទនេះអាចធន់និងអាកាសធាតុ និង កម្តៅបានយ៉ាងល្អ ។  ​ ម៉ូតូ​ Calypso គឺអាចបត់បែនគ្រប់ស្ថានភាពផ្លូវ​ មិនថាផ្លូវកោងខ្លាំង ឬផ្លូវរដិបរដុប ប៉ុន្តែម៉ូតូនេះនៅតែអាចរក្សាលំនឹងបានយ៉ាងល្អ។ ជាមួយបច្ចេកវិទ្យាចុងក្រោយរបស់EFI​​(Electronic Fuel Injection) ម៉ាស៊ីននេះអនុលោមតាមស្តង់ដារអ៊ឺរ៉ុប​​Euro​​ 5 ដែលស៊ីប្រេងតិច និងកាត់បន្ថយការបំពុលដោយឧស្ម័ន។​ ​ ​​

2R3A5172

ជាងនេះទៅទៀត​​​​ ម៉ូតូ Calypso ត្រូវបានបំពាក់ទៅដោយអំពូល LED ដែលមានមុខងារខ្ពស់ និងពេញលេញ។​ ទស្សនៈនៃអំពូលគុជពិសេស​​ គឺអនុញ្ញាតអោយមើលឃើញយ៉ាងច្បាស់នៅពេលយប់ ប៉ុន្តែមិនចាំងចូលភ្នែករបស់អ្នកបើកបរផ្សេងទៀតដែលមកពីទិសផ្ទុយគ្នាឡើយ។

2R3A5180

ជាមួយនឹងសាំង 14.5 លីត្រ លោកអ្នកអាចជិះបានរហូតដល់ទៅមួយខែដោយមិនចាំបាច់ចាក់សាំង ក្នុងកម្រិតប្រើប្រាស់ជាមធ្យម ៥០គីឡូម៉ែត្រក្នុងមួយថ្ងៃ​​...និងអាចត្រួតពិនិត្យបានក្នុងអេក្រង់ LED យ៉ាងស្រស់ស្អាតរបស់ម៉ូឌែល Xplorer

Startec Dynamics Cambodia ​ស្តាថេក​​ ឌីណាម៉ិច ខេមបូឌា គឺក្រុមហ៊ុនថ្មីមួយទៀត ដែលបានដំណើរការរោងចក្រដំឡើងម៉ូតូនៅកម្ពុជា។ ដូចគ្នានេះផងដែរ កញ្ចប់ដ៏គួរអោយទាក់ទាញមួយ នឹងត្រូវបានផ្តល់ជូនជាមួយនិងយាន្តជំនិះ ៖ ការធានារយៈពេល២ឆ្នាំ, ការថែទាំដោយឥតគិតថ្លៃរយៈពេល១ឆ្នាំ, កម្មវិធីទទួលទិញត្រលប់មកវិញក្នុងឆ្នាំដំបូង និងការធានារ៉ាប់រងរយៈពេលពេញ១ឆ្នាំ។ ការផ្តល់ជូនរបស់ Calypso គឺមានតែមួយគត់ក្នុងពិភពលោក និងមានភាពទាក់ទាញជាងពេលណាទាំងអស់។

2R3A4946