ភ្នំពេញ៖ ក្រសួងសាធារណការ ចាប់ផ្ដើមសិក្សាលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា។ គម្រោងនេះ សិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
រថភ្លើងល្បឿនលឿនដំបូង ភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែតប្រវែងប្រមាណ ៣៨២គ.ម គ្រោងត្រូវការទុនជាង ៤ពាន់លានដុល្លារ។
នេះបើតាម លទ្ធផលកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្រ្ដីជំនាញពាក់ព័ន្ធ៕