ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូនឹងក្រុមប្រឹក្សាយុវជន កំពុងផ្ទុះការរិះគន់ពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈសិស្សប្រុសខ្លះសក់ខ្លីមិនទាំងគ្របលេីស្លឹកត្រចៀកផង ត្រូវបានគ្រូចុះអនុវត្តវិន័យ យកម៉ូទ័រឈូសសក់សិស្សឡេីងឆកដល់ស្បែកក្បាល នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ហេតុការណ៍នេះបានកើតឡេីងកាលពីថ្ងៃច័ន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ។
មានអ្នកខ្លះខំមិនលើកឡើងដោយបញ្ជាក់ហេតុផលផ្សេងៗគ្នា <សុំបញ្ចេញមតិខ្លះមិនឈរខាងណាទេតែ ការធ្វើបែបនេះលើសបន្តិចលោកគ្រូ ដូចមិនគោរពលើសិទ្ធិបុគ្គល ខ្ញុំទទួលស្គាល់សក់វែងជាការបំពានលើវិន័យតែលោកគ្រូគួររកវីធីសាស្រ្តណាល្អជាងនេះដូចជាទាក់ទងជាមួយអាណាព្យាបាល ឬ ការផាកវិន័យ ឬ មួយក៏សាកសួរជាមួយគាត់ដោះស្រាយតាមសន្តិវិធី ខ្ញុំយល់ថាប្រទេសជិតខាងសក់ខ្លីដោយសារការរឹតបន្តឹងវិន័យព្រោះវិន័យនាំមកភាពថ្លៃថ្នូរតែបើសិនកាលណាមនុស្សណាដែលដោះស្រាយដោយសន្តវីធីនាំមកនូវភាពរុងរឿងជាក់ជាមិនខានឡេីយ>។
<តាមមើលរូបភាព ប្អូនៗសុទ្ធតែ សក់ខ្លី ចេញគុម្ពត្រចៀកទាំងអស់ អត់បាំងឬគ្របទេ ហេតុអ្វី លោកគ្រូ នៅតែឈូសសក់ពួកគាត់ទៀត?
កាលជំនាន់ខ្ញុំនៅរៀនឆ្នាំ១៩៦៣ដល់១៩៧៥សក់ទាល់តែគ្របត្រចៀកបានគ្រូកាត់ ហើយ កាត់ដោយកន្ត្រៃទេ ច្រិបបន្តិចៗ។ ខ្ញុំសង្ស័យគ្រូម្នាក់នេះចង់ល្បីក្នុងបណ្តាញសង្គមfb ផងទេដឹង>
<ល្អមុខណាស់គេជេរពេញស្រុក ចេញមកខុសរបៀបអនុវត្តវិន័យស្អី កោរសក់គ្នាម្នាក់មួយដុំចឹង ចុះសក់លោកគ្រូអ្នកគ្រូមិនកោរអោយកូនសិស្សមើលទៅធ្វើចឹងដាក់គ្នា យីអញហួសចិត្តណាស់ >
<លោកគ្រូអ្នកគ្រូគួតែឈប់អប់រំមនុស្សតាមក្បួនចាស់កំរិលនេះតទៅទៀតទៅ លោកគ្រូអ្នកគ្រូដឹងច្បាស់ណាស់ថាក្នុងសង្គមជាក់ស្ដែកមនុស្សល្អមិនល្អវាមិនអាស្រ័យទៅលើសក់ក្បាលនេះទេ លោកគ្រូអ្នកគ្រូក៏ធ្លាប់ក្មេងដែរ ឥឡូចាស់ៗធ្វើដល់គ្រូគេទៅហើយ មនុស្សយើងនិយាយគ្នាបាន បង្រៀនគេឲ្យមានសីលធម៌ក្នុងខ្លួនតែភ្លេចថាខ្លួនឯងកំពុងតែប្រព្រឹត្តអំពើគ្មានសីលធម៌ "ដើរកាត់សក់ក្បាលគេ"ដូចជាហួសហេតុពេកហេីយ។