(ព្រះសីហនុ)៖ ភ្ញៀវទេសចរណ៍ជនជាតិចិនជាង១០០នាក់ ពីទីក្រុងគុនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២៧ ខែមករា២០២៣នេះ ។
វត្តមានភ្ញៀវទេសចរមកខេត្តព្រះសីហនុ ត្រូវបានក្រសួងទេសចរណ៍ តំណាងដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរអាកាសចរណ៍កម្ពុជា និងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ធ្វើពិធីទទួលស្វាគមន៍ភ្ញៀវទេសចរទាំងអស់ ពេលយន្តហោះចុះចត នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៕